(ក្រុងឡុងដ៍)៖ កីឡាករខ្សែការពារ James Justin អាចខកខានការបង្ហាញខ្លួនលើទីលានជាមួយក្លិប Leicester City រហូតចប់រដូវកាលនេះ ដោយសារបញ្ហារបួសដាច់សរសៃជង្គង់ (ACL)។

បញ្ហារបួសនេះកើតឡើងក្នុងការប្រកួតពាន FA Cup រវាងក្លិប Leicester City បញ្ចប់លទ្ធផលឈ្នះ ១-០ទល់នឹង Brighton & Hove Albion។ នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១។

កីឡាករវ័យ ២២ឆ្នាំសញ្ជាតិអង់គ្លេស James Justin បានទទួលរងរបួសសរសៃពួរជង្គង់ (ACL)នេះក្នុងអំឡុងការប្រកួតរវាងកញ្ជ្រោងខៀវ Leicester City នឹង Brighton នៃវគ្គទី២ដោយបច្ចុប្បន្នរូបគេកំពុងត្រូវសម្រាកព្យាបាលជាមួយគ្រូពេទ្យនាទីក្រុងឡុងដ៍ ដោយតម្រូវធ្វើការវះកាត់សរសៃពួរជង្គង់ដែលជាហេតុត្រូវខកខានយ៉ាងយូរពីទីលាន។

បច្ចុប្បន្នខ្សែការពារ Justin មុនជួបបញ្ហារបួសនេះរូបគេបានបង្ហាញខ្លួន ៣១ប្រកួតគ្រប់កម្មវិធីប្រកួតរបស់ Leicester ដែលស្ថិតក្រោមការដឹកនាំរបស់លោក Brendan Rodger ដោយបានលើកឡើងថា «បញ្ហារបួសរបស់ Justin ជាបញ្ហាមួយយ៉ាងខ្លាំងសម្រាប់ក្រុមរបស់យើង ដោយរូបគេជាកីឡាករមួយរូបដែលលេងបានច្រើនទម្រង់លើទីលានក្នុងចំណោម ៨ទៅ១០នាក់ក្នុងក្រុម»