(ភ្នំពេញ)៖ ធ្លាប់តែឮបទចម្រៀងនេះខ្លីៗ ក្នុង TVC របស់ក្រុមហ៊ុន Smart Axiata ឥឡូវនេះ អ្នកអាចស្តាប់បទនេះពេញ ដោយមានតារាងចម្រៀងទាំង ១២ រូបនឹងធ្វើការច្រៀង Live ផ្ទាល់លើកដំបូង ក្នុងការប្រគំតន្រ្តីស្នាមញញឹមឆ្ពោះទៅមុខរួមគ្នា ដែលនឹងធ្វើការផ្សាយផ្ទាល់តាមអនឡាញ នៅថ្ងៃទី១៤ ខែកុម្ភៈ ម៉ោង០៦៖៣០ ល្ងាចតទៅ។

បទចម្រៀងនេះ ផលិតដោយក្រុមហ៊ុន Smart Axiata តែងនិពន្ធ និងភ្លេងដោយ DJ Chee ដែលមានការកែសម្រួលអត្ថបទចម្រៀងដោយ លោកគ្រូ កែវ សេដា និង ការសហការជាមួយតារចម្រៀងទាំង ១២ រូប រួមមាន កេសរ ពេជ្ជរិទ្ធ ដេវីត ភិរម្យ (ពីក្រុម SmallWorld SmallBand) ស៊ូលី ផេង 4T5 Bross La Reezy កញ្ចនា វុទ្ធា Ruthko និង សេរី។

បទចម្រៀង នឹងចេញពេញក្នុងពេលឆាប់នេះ ជាមួយនឹង Music Video ដែលដឹកនាំដោយ លោក សុខ វិសាល ដែលជាអ្នកដឹកនាំសម្តែងចម្រៀង និង ភាពយន្តដ៏ល្បីមួយពីផលិតកម្ម KlapYaHandz និង 802 Films។

ក្រៅពីនេះ ក៏មានការសហការជាមួយនិងអ្នកដឹកនាំសម្តែងវ័យក្មេង២នាក់ទៀត គឺ លោក ជុំ សុធា ដែលជាអ្នកដឹកនាំការថតផ្សាយពាណិជ្ជកម្មខ្នាតធំ និង កញ្ញា លំអរពេជ្រ (Yoki) ដែលជាអ្នកដឹកនាំរឿង «ស្នេហាក្មេងៗ» ដែលបានចាក់ផ្សាយក្នុងរោងគុនខ្នាតធំ៕