(ម៉ូនិច)៖ ក្លិប FC Bayern Munich បានព្រមព្រៀងចុះកិច្ចសន្យានាំយកកីឡាករខ្សែការពារ Dayot Upamecano ពីក្លិបរួមលីគ RB Leipzig លេងនៅ Bundesliga ប្រជែងឈ្នះ Liverpool និង Chelsea របស់លីគអង់គ្លេស ក្នុងតម្លៃប្រមាណ ៥១លានដុល្លា។ នេះបើតាមការចេញផ្សាយដោយ Goal នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១។
លោក Hasan Salihamidzic ដែលជាប្រធានទីផ្សារដោះដូរកីឡាករបានឲ្យដឹងថា «ក្លិប Bayern Munich បានសម្រេចយល់ព្រមលើកិច្ចសន្យានាំយកកីឡាករខ្សែការពារវ័យ ២២ឆ្នាំ Dayot Upamecano ដែលមានរយៈពេល ៥ឆ្នាំស្របពេលដែល Liverpool និងតោខៀវ Chelsea ធ្លាប់ព្យាយាមយ៉ាងជិតស្និត ប៉ុន្តែរូបគេបានសម្រេចស្នាក់នៅលីគ Bundesliga បន្តទៀត»។
គួរបញ្ជាក់ផងថា ខ្សែការពារសញ្ជាតិបារាំង Dayot Upamecano បានចូលរួមជាក្រុម RB Leipzig កាលឆ្នាំ២០១៧ ក្នុងតម្លៃតែប្រមាណ ១០លានអឺរ៉ូប៉ុណ្ណោះតែដោយសារទម្រង់លេងល្អរូបគេបានជាប់ឈ្នះពានរង្វាន់ Golden Boy ប្រចាំឆ្នាំ២០១៨ ខណៈបានបង្ហាញខ្លួនឲ្យក្រុម RB Leipzig ១០២ប្រកួត និងរកបាន ៤គ្រាប់ក្នុងនាមខ្សែការពារវ័យ ២២ឆ្នាំ៕