(អាស៊ាន)៖ រង្វាន់វណ្ណកម្មច្នៃប្រឌិតដ៏កំពូលនៃអាស៊ាន (Southeast Asian Writers Award) ឬរង្វាន់ស៊ីរ៉ាយ (S.E.A Write) គឺជារង្វាន់ដែលប្រគល់ឱ្យអ្នកនិពន្ធ ដែលមានស្នាដៃកំពូលនៅក្នុងប្រទេសជាសមាជិកអាស៊ានជារៀងរាល់ឆ្នាំ ។

លើកដំបូងមានត្រឹមតែប្រទេសទាំង ៥ ប៉ុណ្ណោះ ដែលចូលរួមបង្កើតអាស៊ានក្នុងការចូលរួមកាត់ក្តីរង្វាន់នេះ ក្នុងនោះក៏មានប្រទេសឥណ្ឌូណេស៊ីចូលរួមជាមួយដែរ។

រង្វាន់នេះមានគោលបំណងប្រកាសកិត្តិនាមរបស់អ្នកនិពន្ធដែលមានស្នាដៃគួរឱ្យស្ញប់ស្ញែងក្នុងផ្នែកអក្សរសាស្ត្រ និងសិល្បៈដ៏មានតម្លៃមួយដែលខុសៗគ្នាទៅតាមលក្ខណៈពិសេសនៃប្រទេសនីមួយៗ ដើម្បីឱ្យប្រទេសអាស៊ានបានស្គាល់ក្នុងនាមជាសៀវភៅដែលល្អបំផុតរបស់អាស៊ានក្នុងមួយឆ្នាំ។

លោក ឱ សារ៉ាវី អ៊ុមរ៉ន គឺជាអ្នកនិពន្ធរបស់ឥណ្ឌូណេស៊ីម្នាក់ដែលមានស្នាដៃច្រើនបំផុត និងល្បីល្បាញទូទាំងតំបន់។

ស្នាដៃនិពន្ធរបស់គាត់អាចឆ្លុះបញ្ចាំងរូបភាពជីវិតរបស់ប្រជាជនដែលរស់នៅលើកោះនោះបានយ៉ាងជាក់ស្តែងនៅក្នុងស្នាដៃដែលមានឈ្មោះថា Kelanjar Laut (The Glands of the Sea) ជាស្នាដៃនិពន្ធរួមដែលបានទទួលរង្វាន់ S.E.A Write នៅឆ្នាំ២០១១ រាប់ថាជាសៀវភៅដែលធ្វើឱ្យប្រទេសនៅក្នុងក្រុមសមាជិកអាស៊ានបានស្គាល់អត្តសញ្ញាណរបស់ឥណ្ឌូណេស៊ីកាន់តែច្រើនឡើង៕