(ភ្នំពេញ)៖ ក្រុមហ៊ុន ប្រេស្ទីហ្ស៍ ហូម ខេមបូឌា បានតាំងបង្ហាញស្តង់គម្រោងខុនដូ ជាលើកដំបូងនៅផ្សារទំនើបអ៊ីអន១ ក្នុងគោលបំណងណែនាំពី គម្រោងខុនដូដ៏ប្រណីត និងប្រកបដោយផាសុកភាព សម្រាប់ការរស់នៅ ព្រមទាំងមានសក្ដានុពលខ្ពស់ សម្រាប់ការវិនិយោគ ក៏ដូចជាផ្ដល់ការប្រឹក្សាពាក់ព័ន្ធ នឹងវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជា។

រយៈពេល២ថ្ងៃនៃការតាំងបង្ហាញនេះ ក្រុមហ៊ុន ប្រេស្ទីហ្ស៍ ហូម ខេមបូឌា បានពិភាក្សា និងបង្ហាញអតិថិជនរាប់រយនាក់ ក្នុងផ្សារទំនើបអ៊ីអន១ អំពីគម្រោងខុនដូ Urban Village ដ៏ល្បី និងទទួលបានពានរង្វាន់ គម្រោងអភិវឌ្ឍន៍ខុនដូល្អបំផុតនៅអាស៊ី និងពានរង្វាន់ជាច្រើនទៀត។

គម្រោងខុនដូ Urban Village ស្ថិតនៅទីតាំង នៃទីក្រុងរណបថ្មី តាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន មានចម្ងាយប្រមាណ១០នាទីប៉ុណ្ណោះ ពីកណ្ដាលទីក្រុងភ្នំពេញ។

អ្វីដែលពិសេសក្នុងរយៈពេល២ថ្ងៃ នៃការតាំងបង្ហាញនេះ គឺក្រុមហ៊ុន ប្រេស្ទីហ្ស៍ ហូម ខេមបូឌា បានបញ្ចុះតម្លៃដល់២៦ភាគរយ ព្រមទាំងកាដូទូរស័ព្ទទំនើប iPhone12 ដល់អតិថិជនដែលបានជាវខុនដូផងដែរ។

សម្រាប់អតិថិជនដែលខកខានមិនបានទៅទស្សនា និងមិនទាន់ទទួលបានការប្រឹក្សា ឬមិនទាន់បានទិញខុនដូកាលពីថ្ងៃទី១៣ និងថ្ងៃទី១៤នេះ សូមអញ្ជើញមកម្ដងទៀតនៅថ្ងៃទី៧-៨ ខែមីនា ឆ្នាំ២០២១នេះ ដោយក្រុមហ៊ុន ប្រេស្ទីហ្ស៍ ហូម ខេមបូឌា នឹងរៀបចំព្រឹត្តិការណ៍ស្ដង់បង្ហាញនៅផ្សារទំនើបអ៊ីអន១ជាថ្មីម្ដងទៀត។

សម្រាប់ព័ត៌មានលម្អិត ក៏ដូចជាការប្រឹក្សាយោបល់ពាក់ព័ន្ធនឹងផ្ទះក្នុងក្តីស្រមៃ ឬការវិនិយោគលើវិស័យអចលនទ្រព្យ សូមទាក់ទងមកក្រុមហ៊ុន ប្រេស្ទីហ្ស៍ ហូម ខេមបូឌា តាមរយៈលេខទូរស័ព្ទ៖ ០៧៦ ៣៣៣៣ ៨២២៕