(ស្វីស)៖ កីឡាករ Fernando Alonso អតីតជើងឯករថយន្តប្រណាំង F1 ជនជាតិអេស្ប៉ាញ បានចាកចេញពីមន្ទីរពេទ្យ នៅក្នុងប្រទេសស្វីសហើយ ៤ថ្ងៃបន្ទាប់ពីត្រូវបានបុកដោយរថយន្ត ១គ្រឿង ខណៈកំពុងជិះកង់។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។

Alonso បានចាកចេញពីមន្ទីរពេទ្យក្នុងទីក្រុង Berne ជាកន្លែងដែលលោកបានធ្វើការវះកាត់ ដើម្បីព្យាបាលថ្គាមដែលបានបាក់ឆ្អឹងនៅក្នុងគ្រោះថ្នាក់ នាជិតផ្ទះរបស់លោកនៅតំបន់ Lugano ប្រទេសស្វីស។

អតីតម្ចាស់ជើងឯកពិភពលោក ២លើក វ័យ៣៩ឆ្នាំរូបនេះនឹងត្រូវបង្ហាញខ្លួនម្តងទៀតនៅរដូវកាលនេះ ជាមួយក្រុមប្រណាំង Alpine បន្ទាប់ពីខកខានប្រកួតអស់រយៈពេល ២ឆ្នាំ៕