(ប៉ារីស)៖ ក្រុមហ៊ុន Google ត្រូវទទួលបង់ប្រាក់ផាកពិន័យចំនួន ១.៣ពាន់លានដុល្លារអាមេរិក ពាក់ព័ន្ធនឹងករណីផ្ដល់ ចំណាត់ថ្នាក់ សណ្ឋាគារ នៅក្នុងប្រទេសបារាំងមិនត្រឹមត្រូវនាំឱ្យមានការភ័នច្រឡំ និងធ្វើឱ្យខាតផលប្រយោជន៍ដល់ សណ្ឋាគារជាច្រើននៅក្នុងប្រទេស។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។

ក្រសួងហិរញ្ញវត្ថុបារាំងបានប្រកាសឱ្យដឹងថា នៅពេលនេះ ក្រុមហ៊ុន Google បានយល់ព្រមបង់ប្រាក់ផាកពិន័យ ១.១លានអឺរ៉ូ ប្រមាណជា ១.៣៤លានដុល្លារអាមេរិក បន្ទាប់ពីក្រុមអ្នកឃ្លាំមើល និងរដ្ឋាភិបាលបានរកឃើញថា ការផ្ដល់ចំណាត់ថ្នាក់របស់ Google ទៅលើ សណ្ឋាគារ ក្នុងប្រទេសបារាំង មិនត្រឹមត្រូវ និងបណ្ដាលឱ្យមានការភ័នច្រឡំ។

ការស៊ើបអង្កេតបានធ្វើឡើងតាំងពីចុងឆ្នាំ ២០១៩ បន្ទាប់ពីមានសេចក្ដីរាយការណ៍ពីសំណាក់ម្ចាស់សណ្ឋាគារជាច្រើននៅក្នុងប្រទេស ដោយ ពួកគេនិយាយថា ការផ្ដល់ចំណាត់ថ្នាក់របស់ Google នៅលើ Google Search និង Google Maps គឺមិនត្រូវទៅតាមអ្វីដែល ក្រសួង និងអាជ្ញាធររបស់ ប្រទេស បារាំងផ្ដល់ជូនពួកគេនោះទេ។

យោងតាមរបាយការណ៍គឺមានសណ្ឋាគារប្រមាណជា ៧,៥០០នៅក្នុងប្រទេសបារាំង បានទាមទារឱ្យក្រុមហ៊ុន Google ធ្វើការកែតម្រូវប៉ុន្តែ Google មិនបានអើពើទៅលើករណីនេះឡើយ ពោលគឺទាល់តែលទ្ធផលនៃការស៊ើបអង្កេតបានរកឃើញថា Google ពិតជាមានកំហុស មែន ទើបនៅពេលបានយល់ព្រមបង់ប្រាក់សំណង៕