(ព្រះសីហនុ)៖ បន្ទាប់ពីចូលរួមប្រមាញ់យកព័ត៌មាននៅក្នុងព្រឹត្តិការណ៍កីឡាទេសចរណ៍ «ជិះកង់នៃក្ដីស្រលាញ់» ដែលបានរៀបចំឡើងនៅខេត្តព្រះសីហនុរួចមក នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ ភ្នាក់ងារអង្គភាពព័ត៌មាន Fresh News បានផលិតចេញជាវីដេអូខ្លីមួយ ដើម្បីបង្ហាញជូនទស្សនិកជន និងប្រជាពលរដ្ឋបានទស្សនាកម្សាន្ត។

ព្រឹត្តិការណ៍កីឡាទេសចរណ៍ថ្នាក់ជាតិនេះ ត្រូវបានរៀបចំឡើងនាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ តាមបណ្ដោយឆ្នេរសមុទ្រនៃខេត្តព្រះសីហនុ ដែលមានអ្នកចូលរួមប្រមាណជិត ៤០០ នាក់ ក្នុងនោះក៏មានទាំងជនបរទេសផងដែរ។

សម្រាប់វិញ្ញាសាប្រកួតនៃព្រឹត្តិការណ៍នេះ គឺមាន ៣ រួមមាន៖ វិញ្ញាសាអ្នកជិះកង់អាជីពចម្ងាយ ៤០ គីឡូម៉ែត្រ វិញ្ញាសាប្រភេទ Fun Ride គឺជាការជិះកង់កម្សាន្តឆ្នេរសមុទ្រថ្មីចម្ងាយ ២៥ គីឡូម៉ែត្រ និងវិញ្ញាសា Family Couple Ride ជិះកង់ជាក្រុមគ្រួសារ និងមិត្តភក្ដ្រចម្ងាយ ១៥ គីឡូម៉ែត្រ។

គោលបំណងនៃការរៀបចំព្រឹត្តិការណ៍តាមបណ្ដោយឆ្នេរសមុទ្រនេះ គឺដើម្បីបង្ហាញពីការរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ពន្ធផ្លូវនៅខេត្តព្រះសីហនុ បង្ហាញពីសក្ដានុពលនៃការវិនិយោគនៅខេត្តព្រះសីហនុ លាតត្រដាងពីគោលដៅទេសចរណ៍ដ៏ប្រណីតៗតាមតំបន់ឆ្នេរ ការបំផុសស្មារតីឱ្យប្រជាពលរដ្ឋចូលរួមលេងកីឡាឱ្យបានច្រើន ពិសេសគឺដើម្បីសាកល្បងសមត្ថភាពរបស់កីឡាករ ត្រៀមចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៉ីហ្គេម ឆ្នាំ២០២៣ ខាងមុខ៕

សូមទស្សនាវីដេអូ និងរូបភាពស្ដែងអំពីព្រឹត្តិការណ៍កីឡាទេសចរណ៍ «ជិះកង់នៃក្ដីស្រលាញ់» ដូចតទៅ៖