(ភ្នំពេញ)៖ JINRO IS BACK ដ៏ល្បីល្បាញរបស់កូរ៉េខាងត្បូងទទួលបានការគាំទ្រ និងចូលចិត្តច្រើនពីតារាដែលមានឈ្មោះបោះសំឡេងតាមបណ្ដាញសង្គម ក្រោយពេលបានបើកប្រអប់កាដូពិសេស និងភ្លក្សរសជាតិស្រានេះរួចមក។

កាលពីចុងឆ្នាំមុន ក្រុមហ៊ុនសា្រ JINRO IS BACK បានជូនកាដូដល់តារាយូធូប និងតារាហ្វេសប៊ុក ដែលមានឈ្មោះបោះសំឡេងចំនួន ១១នាក់ រួមមាន Yuriyiru, Scarlett, Van Thaii, Raven Blaze, Lyderzz Evans, Soy Senghour, Heng, Anna Din, Sociallyneath, Omg Girls Dance Crew, Maily

នៅក្នុងប្រអប់កាដូនោះ គឺមានដូចជាស្រា Jinro Is Back ចំនួន ៤ដប បណ្តោងសោរ ស្ទីកឃ័រនិងតុក្កតារូបគីង្គក់ ក្រណាត់សើមសម្លាប់មេរោគ និងកែវចំនួនពីរ។

Soy Senghour ដែលជាតារាល្បីឈ្មោះម្នាក់ក្នុងចំណោមអ្នកទាំង ១១នាក់ បានជក់ចិត្តនឹងរសជាតិរបស់ស្រា JINRO IS BACK ណាស់។ ក្រោយពីញ៉ាំមួយកែវហើយ ស្រាប់តែលាន់មាត់ថា៖ «ឆ្ងាញ់! មួយកែវទៀត»

ចំណែកឯ VanThaii បន្ទាប់ពីមួលបើកគម្របរួចហើយក៏លាន់មាត់កោតសរសើរក្លិនរបស់ស្រានេះថា៖ «ឈ្ងុយមែនទែនអ្នកទាំងអស់គ្នា។ ឥឡូវនេះខ្ញុំសាកហើយ»។

បន្ទាប់ពីចាក់ស្រាដាក់កែវ និងញ៉ាំរួច លោកបាននិយាយថា៖ «វ៉ោយ! អ្នកទាំងអស់គ្នា មានរសជាតិប្លែកមែនទែន»

មិនមែនត្រឹមតែពីរសជាតិនោះទេ តារាទាំងប៉ុន្មានរូបនោះ ពិតជាភ្ញាក់ផ្អើលនឹងរូបរាងរបស់ ដប JINRO IS BACK មែនទែន ។ ចំណែកឯតុក្កតាតំណាងវិញគឺ រឹតតែគួរអោយចាប់អារម្មណ៍ទៅទៀត។

កញ្ញា Sociallyneath បាននិយាយថា «តុក្កតានេះគួរអោយស្រលាញ់ ខ្លាំងមែនទែន បើអ្នកទាំងអស់គ្នាចូលចិត្តតុក្កតាគីង្គក់ ប្រាកដជាពេញចិត្តខ្លាំង ចំពោះខ្ញុំវិញ គឺដាក់តាំងក្នុងឡានព្រោះវាឃ្យូត [Cute] ខ្លាំងមែនទែន»

ជាការពិតណាស់ កាដូទាំងអស់នេះ អាចរក្សាទុកធ្វើជាវត្ថុអនុស្សាវរីយ៍ទៀតផង ដូចជាអាចទុកក្នុងរថយន្ត នៅលើតុធ្វើការ និងនៅកន្លែងផ្សេងៗទៀតតាមចំណង់ចំណូលចិត្ត។

JINRO IS BACK គឺជាប្រភេទស្រា ដែលស្រួលញ៉ាំ ហើយសាកសមគ្រប់កម្មវិធីជួបជុំទាំងអស់ទៀតផងដូចជា កម្មវិធីជួបជុំមិត្តភក្តិ ពិធីជប់លៀង ខួបកំណើត និងពិធីផ្សេងៗទៀត៕