(ម៉ាឌ្រីដ)៖ ក្លិបរបស់អេស្ប៉ាញ Real Madrid ត្រូវបានគេរាយការណ៍មកថា ហ៊ានឲ្យ Borussia Dortmund ជាង ៩០លានអឺរ៉ូ ដែលស្មើនឹង ១០៩លានដុល្លារ និងថែមជូនកីឡាករ ១រូបទៀត ដើម្បីយកខ្សែប្រយុទ្ធ Erling Braunt Haaland មកកាន់ទឹកដីអេស្ប៉ាញ។

ខ្សែប្រយុទ្ធ Luka Jovic ដែលកំពុងត្រូវបានក្លិបចាញ់ Eintract Frankfurt ខ្ចីជើង និង Maiano Diaz ស្ថិតក្នុងការដោះដូរ ជាមួយនឹងទឹកប្រាក់ជាង ១០០លានជាថ្នូរនឹងការផ្ទេរ Haaland នៃការរដូវកាលដោះដូរកីឡាករខែកកក្កដា ឆ្នាំ២០២១ ខាងមុខ។

ខ្សែប្រយុទ្ធដែលមានវ័យទើបតែ ២០ឆ្នាំសញ្ជាតិន័រវេសខាងលើនេះ រកបាន ២៣គ្រាប់ឲ្យ Borussia Dortmund គ្រប់កម្មវិធីប្រកួតនារដូវកាលនេះដែលបានចុះកិច្ចសន្យារយៈពេល ៤ឆ្នាំកន្លះលេងនៅ Signal Park ក្រោយចាកចេញពីក្លិបអូទ្រីស Salzburg កាលឆ្នាំ២០១៩។

ក្រៅពីក្លិបអ្នកមានអេស្ប៉ាញ Real Madrid ខ្សែប្រយុទ្ធកម្ពស់បាន Haaland ក៏មានចាប់ពីក្លិប Chelsea, Liverpool និងមេឃខៀវ Manchester City ក្នុងការផ្ទេរចេញពី Bundesliga របស់អាល្លឺម៉ង់នៅមុនចាប់ផ្តើមរដូវកាលថ្មីឆ្នាំ២០២១-២០២២ ទៀតដែរ៕