(ភ្នំពេញ)៖ សម្រាប់លទ្ធផលការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៥ ឆ្នាំ២០២១ (ថ្នាក់ខេត្ត) ប្រចាំសប្តាហ៍ទី១ របស់ក្រុមទាំង១០ នោះរួមមាន៖

ការប្រកួតនៅថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១
១៖ ភ្នំពេញហ្គាឡាក់សុី ២-២ មន្ទីរ អយក ខេត្តកំពង់ស្ពឺ
២៖ ស.យ.ស.ស ខេត្តពោធិ៍សាត់ ០-៤ ខេត្តបន្ទាយមានជ័យ
៣៖ កងរាជអាវុធហត្ថ ខេត្តកំពង់ធំ ១-២ ខេត្តឧត្តរមានជ័យ
៤៖ កោះកុង អេហ្វសុី ១-១ មន្ទីរ អយក ខេត្តកែប
៥៖ មន្ទីរ អយក ខេត្តត្បូងឃ្មុំ ៤-១ អធិរាជដំរីឦសាន ខេត្តរតនគីរី។

ការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៥ ឆ្នាំ២០២១ (ថ្នាក់ខេត្ត) ប្រចាំសប្តាហ៍ទី១ នេះក្រុមមន្ទីរ អយក ខេត្តត្បូងឃ្មុំ បានយកឈ្នះក្រុមអធិរាជដំរីឦសាន ខេត្តរតនគីរី នៅក្នុងលទ្ធផល ៤-១ ដែលបានធ្វើឡើងនៅទីលានវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន មេមត់៕