(ក្រុងម៉ូនិច)៖ កីឡាករខ្សែការពារ David Alaba បានប្រកាសពីការចាកពីក្លិបខ្លារខិន Bayern Munich នៅចុងបញ្ចប់រដូវកាលឆ្នាំ២០២០-២០២១ នេះ បន្ទាប់ពីរូបគេបានចំណាយពេលអស់ ១៣ឆ្នាំលេងនៅទឹកដី Allianz Arena។

ខ្សែការពារសញ្ជាតិអូទ្រីស វ័យ២៨ឆ្នាំខាងលើនេះ បានប្រេះឆាក្នុងការពិភាក្សាអំពីកិច្ចសន្យាថ្មី នៅមុនពេលកិច្ចសន្យាចាស់នឹងផុតកំណត់នៅខែមិថុនា ឆ្នាំ២០២១ ខាងមុខ ក្នុងនាមជាកីឡាករចាស់វស្សាដែលលេងនៅទឹកដីអាល្លឺម៉ង់តាំងពីឆ្នាំ២០០៨ មក។

សមាជិកក្នុងក្រុមជម្រើសជាតិអូទ្រីសបច្ចុប្បន្ន David Alaba បានថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយ BBC ថា «វាពុំមែនជាការសម្រេចចិត្តដ៏ងាយស្រួលឡើយ ក៏ព្រោះតែខ្ញុំលេងនៅទីនេះ ១៣ឆ្នាំហើយ។ វាជាក្លិបស្ថិតក្នុងបេះដូងខ្ញុំទៅហើយ»។

លេងក្នុងតំណែងការពារក៏ពិតមែន តែ David Alaba អាចរកគ្រាប់បំប៉ោងសំណាញ់ទីបាន ៣៣គ្រាប់ពីការបង្ហាញខ្លួនបាន ៤១៥គ្រាប់ជាមួយ Bayern Munich ដោយជួយក្លិបស្ថិតនៅទីក្រុង Munich មួយនេះ ឈ្នះជើងឯក Bundesliga បាន ៨ដង និង UEFA Champions League បាន ២ដងដែរក្នុងឆ្នាំ២០១៣ និងឆ្នាំ២០២០ បន្ថែមលើពាន FIFA Club World Cup ២ដងដូចគ្នា៕