(ភ្នំពេញ)៖ ព្រឹត្តិការណ៍ «សុភមង្គលថ្មីបែបធម្មជាតិ» ដែលលោកអ្នកទន្ទឹងរង់ចាំបានមកដល់ហើយ ការបើកសម្ពោធជាផ្លូវការ គម្រោងថ្មីបែបអេកូធម្មជាតិ ៣គម្រោងព្រមគ្នា ជាមួយនឹងការផ្តល់ជូនដ៏ច្រើនសន្ធឹកសន្ធាប់។

ព្រឹត្តិការណ៍នេះប្រារព្ធឡើងនៅទីតាំង ក្បែរផ្ទះគំរូវីឡា King A ស្ថិតនៅលើមហាវិថី ក្លាស្ទ័រ ក្នុងគម្រោង បុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ) ធ្វើដំណើរត្រឹមតែ៥នាទីប៉ុណ្ណោះពីស្ពានព្រះមុនីវង្ស (ច្បារអំពៅ) ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៨៖០០នាទីព្រឹក ដល់ម៉ោង៨៖០០នាទីយប់។

ក្នុងព្រឹត្តិការណ៍ដ៏ពិសេសនេះផងដែរ អតិថិជនគ្រាន់តែជាវផ្ទះពីគម្រោងថ្មី ដឹស្តាផ្លាទីនីម អេកូ រ៉ូមែនស៍ គម្រោងដឹស្តា ផ្លាទីនីម អេកូ វេរ៉ាន់ដា និងផ្លាទីនីម អេកូ សាន់រ៉ាយ ដែលមានទីតាំងស្ថិតក្នុងគម្រោងធំ ហ្គ្រេនស្តាផ្លាទីនីម ដំណាក់កាលទី២ «អេកូ ខលឡិកសិន» លោកអ្នកនឹងទទួលបានសំណាងទាំងផ្ទួនៗគ្នា ដែលរួមមាន៖

*ទទួលបានការបញ្ចុះតម្លៃរហូតដល់ ១១% ភ្លាមៗ
*ទទួលបានកង់ស្ព័រម៉ាកល្បី Giant ភ្លាមៗ
*ចំណេញបន្ថែមរហូតដល់ ២០,០០០ដុល្លារ

កាន់តែពិសេសថែមទៀត ដែលលោកអ្នក នឹកស្មានមិនដល់ ឱកាសឈ្នះដំណើរកម្សាន្ត VVIP ទៅកោះសង្សារជាមួយមនុស្សជាទីស្រលាញ់យ៉ាងរ៉ូមែនទិកជាច្រើនរង្វាន់។ សូមរួសរាន់ឡើង ការផ្តល់ជូនពិសេសនេះ មានកំណត់ត្រឹមតែ ៣ថ្ងៃតែប៉ុណ្ណោះ គឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ខាងមុខនេះ។

ស្របពេលជាមួយគ្នាផងដែរ លោកអ្នកនឹងទទួលបាន ការប្រឹក្សាភ្លាមៗ លើសេវាកម្មប្រាក់កម្ចីលំនៅឋាន ពីធនាគារដៃគូ ជាមួយនឹងជម្រើសអត្រាការប្រាក់ដ៏សមរម្យចាប់ពី ៤.៩៩% ជាមួយនឹងទំហំទឹកប្រាក់កម្ចីរហូតដល់៨០% ក្នុងព្រឹត្តិកាណ៍នេះផ្ទាល់តែម្តង។

សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ខាងលើនេះ បើកជូនសាធារណជន ចូលរួមដោយសេរី ហើយអ្វីកាន់តែពិសេសទៀតនោះ លោកអ្នកក៏អាចមានឱកាសឈ្នះ iPhone 12 pro max និងរង្វាន់ពិសេសផ្សេងៗទៀតជាច្រើន យ៉ាងច្រើនសន្ធឹកសន្ធាប់។

កុំភ្លេចមកចូលរួមទាំងអស់គ្នាណា រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ កំពុងរងចាំលោកអ្នក! រង់ចាំដល់ពេលណាទៀត ប្រញាប់រួសរាន់ឡើង មកមុនបានជម្រើសមុន ព្រោះចំនួនមានកំណត់។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទលេខ៖ 098/ 016 / 017 596 789 ឬរង់ចាំតាមដានគេហទំព័រ Facebook បុរី ប៉េង ហួត៕