(ភ្នំពេញ)៖ វិមានភ្លោះរចនាម៉ូតយ៉ាងប្រណិតកប់ពពក មានកម្ពស់រហូតដល់៣៥ជាន់ស្មើនឹង១៤០ម៉ែត្រ មានតែមួយគត់គឺគម្រោងអាផាតមិន ស្កាយ វីឡា ដែលមានការរចនាម៉ូតដ៏ល្អឯកដាច់គេ សេវាកម្មក្នុងអគារ ផ្ដល់ជូននូវភាពងាយស្រួល ប្រណីតភាពនៃការរស់នៅផងដែរ, ពិសេសស្ថិតនៅលើអ័ក្សកណ្តាលនៃរាជធានីភ្នំពេញ ផ្នែកខាងត្បូងនៃស្តាតអូឡាំពិក ក្នុងខណ្ឌ៧មករា ជាប់នឹងវិថីព្រះសីហនុ កែងវិថីសាធារណរដ្ឋប៉ូឡូញ ជាតំបន់ដែលប្រជុំទៅដោយទីតាំងពាណិជ្ជកម្មជាច្រើន។

យូនីតនៃអាផាតមិនស្កាយវីឡាមានទីធ្លាធំទូលាយ សម្ភារដែលបំពាក់ក្នុងយូនីតសុទ្ធតែជា ម៉ាកល្បីៗ រចនាម៉ូឌប្លែកៗដែលអនុញ្ញាតឲ្យលោកអ្នកទទួលបានបទពិសោធន៍ជីវិតបែបសម័យទំនើប។ ការរចនាផ្ទៃខាងក្នុងរបស់វាត្រូវបានគេមើលឃើញ តាមរយៈសាលស្វាគមន៍ដ៏អស្ចារ្យដែលមានកំពស់ ១០ម៉ែត្រ និងស្របយកពន្លឺធម្មជាតិយ៉ាងពេញលេញ។ ជណ្តើរភ្លោះជាស្លាបមេអំបៅបុរាណបែប អភិជនអឺរ៉ុបនឹងនាំលោកអ្នកទៅកាន់សាលជប់លៀងឡៅតឿ។ វាត្រូវបានគេរៀបចំយ៉ាងពិសេស សម្រាប់ពិធីជប់លៀងដែលមានស្តង់ដារខ្ពស់និងបែបឯកជន។

នៅជាន់ទី៣៥ មានទីធ្លាក៏ស្រស់ស្អាតមួយស្ថិតនៅដំបូលនៃអគារស្កាយ វីឡា។ ទីធ្លាលើអាកាសនេះ បង្កើតបរិយាកាសទាក់ទាញសម្រាប់ជីវិតរស់នៅក្នុងទីក្រុងប្រកបដោយ ភាពសុខដុមរមនា។ កន្លែងនេះជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកដែលចង់មានទីធ្លាឯកជននៅលើ អាកាសដែលអាចមើលឃើញទេសភាពទីក្រុងដែលកំពុងតែមានភាពអភិវឌ្ឍន៍ជាលំដាប់។

ស្កាយវីឡា គឺជាស្នាដៃថ្មីបំផុតនៃទេពកោសល្យ និងបទពិសោធន៍របស់លោក Li Zuyuan ដោយឆ្លងកាត់សិល្បៈដើមនៃអគារលំនៅឋាន និងជាចំណុចកំពូលនៃវិមានប្រណីតនៅភ្នំពេញ។ វាត្រូវបានរចនាម៉ូតយ៉ាងល្អប្រណិតនៅក្នុងទីក្រុង។ កត្តាចម្បងក្នុងការពិចារណាសម្រាប់ការទិញអចលនទ្រព្យនេះ គឺទីតាំងល្អរបស់វា។

តំបន់នៅជុំវិញ នោះសម្បូរទៅដោយ ទីភ្នាក់ងាររដ្ឋាភិបាល/ស្ថានទូតនៃប្រទេសផ្សេងៗ ធនាគារអន្តរជាតិ និងពាណិជ្ជកម្មថ្នាក់ដំបូងផ្សេងទៀតគឺស្ថិតនៅជុំវិញនោះ។ វាក៏មានផ្សារទំនើបអូឡាំព្យា ផ្សារទំនើបអ៉ីអន១ ផ្សាររុស្ស៊ី និងផ្សារកណ្តាលដ៏ល្បីនៅចំងាយ ៣ គីឡូម៉ែត្រនៃគម្រោងស្កាយ វីឡានេះ។ការរស់នៅក្នុងទីក្រុង ក្រៅពីផ្សារទំនើបដែលមានសភាពអ៊ូអរ មជ្ឈមណ្ឌលកីឡាជាដើម សាលាល្បីៗ ជាច្រើនក៏ស្ថិតនៅជុំវិញស្កាយវីឡា ដែលអនុញ្ញាតឱ្យឪពុកម្តាយមានជម្រើសកាន់តែច្រើនក្នុងការធានាសុខុមាលភាពរបស់កូនៗពួកគេ។

ស្កាយវីឡាគឺជាសក្ខីភាពនៃអនាគតទីក្រុងភ្នំពេញដែលជាគោលដៅអចលនទ្រព្យឈានមុខគេ។ ខណៈពេលដែលទីផ្សារកំពុងមានការលំបាក ទាក់ទងនឹងសកម្មភាពមុនពេលរាតត្បាត វាមិនបានធ្វើឲ្យគម្រោងស្កាយវីឡានេះធ្លាក់តម្លៃរបស់វានោះទេ។

ស្កាយវីឡា មាន២៥៦យូនីត និង៨ប្រភេទដែលទាំងអស់នេះជាយូនីតប្រណីតៗដែលល្អបំផុត សម្រាប់វណ្ណៈអភិជននិងគ្រួសារសម័យថ្មី។ អាផាតមិនដែលមានទំហំចាប់ពី ២៧២ ដល់៥០៩ម៉ែត្រការ៉េ ជាគម្រោងអភិវឌ្ឍន៍ប្រណីតគ្មានពីរនៅក្នុងទីក្រុង។ ចំណុចពិសេស យូនីតទាំងអស់ គឺមានការរចនាឡើងយ៉ាងទំនើបទាន់សម័យ រីឯទំហំផ្ទះវិញ ធំទូលាយប្រៀបបានទៅនឹងវីឡាមួយ ដែលអាចឱ្យពន្លឺចេញចូលគ្រប់គ្រាន់ធ្វើឱ្យការរស់នៅប្រកបទៅដោយផាសុខភាព។

ប្រភេទអាផាតមិននៃគម្រោងស្កាយវីឡា ត្រូវបានរចនាឡើងដោយមានបន្ទប់ចាប់ពី ២បន្ទប់ឡើងទៅ។ ទាំងបន្ទប់គេងមេគ្រួសារ និងបន្ទប់គេងទីពីរ មានកន្លែងធំទូលាយដែលអនុញ្ញាតឲ្យប្រើប្រាស់ទីធ្លានោះ យ៉ាងមានក្ដីសុខ។ បន្ទប់គេងអាចដាក់គ្រែធំទូលាយធំមួយ១ ដែលមានប្រវែងជាង ២ម៉ែត្របានយ៉ាងងាយស្រួល និងមិនធ្វើឲ្យបន្ទប់នោះមានសភាពចង្អៀតនោះឡើយ។ ថែមទាំងមានបន្ទប់សំលៀកបំពាក់ និងទូសំលៀកបំពាក់សម្រាប់អ្នករស់នៅគ្រប់យូនីតនៃស្កាយវីឡា។

លើសពីនេះទៀតយូនីតនីមួយៗមានពិដានកម្ពស់ចាប់ពី ៣,៦ ដល់ ៤,១ម៉ែត្រ ជាពិដានកម្ពស់ខ្ពស់ ដើម្បីរក្សាគេហដ្ឋានរបស់អ្នកឲ្យត្រជាក់សូម្បីតែនៅរដូវក្ដៅក៏ដោយ។ ក្រៅពីតំបន់រស់នៅធំ ទូលាយ អាផាតមិននីមួយៗនៃស្កាយវីឡាមានយ៉រធំទូលាយ រចនាយ៉ាងល្អ ដែលអាចចូលទៅដល់ ផ្ទាល់បានតាមទ្វារកញ្ចក់នៃបន្ទប់។ នៅខាងស្តាំ ដែលអ្នកអាចធ្វើជាសួនច្បារ ផ្ទាល់ខ្លួនឬប្រើវាជាតំបន់ អាំងសាច់ឬញាំតែក៏បាន៕