(អាមេរិក)៖ អាជ្ញាធរទីក្រុងញូវយ៉កបានដាក់ពាក្យប្ដឹង ក្រុមហ៊ុន Amazon បន្ទាប់ពីរកឃើញថា ក្រុមហ៊ុនមួយនេះបានបរាជ័យ ក្នុងការមើល ថែ ទាំបុគ្គលិកនៅក្នុងឃ្លាំងទំនិញរបស់ខ្លួនក្នុងទីក្រុងញូវយ៉ករងគ្រឿងដោយសារតែជំងឺកូវីដ-១៩ ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNet នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ។

តាមរយៈពាក្យបណ្ដឹងបានឱ្យដឹងថា ក្រុមហ៊ុនលក់ទំនិញយក្សមួយនេះបានខកខានម្ដងហើយ ម្ដងទៀតទៅលើការអនុវត្តតាមវិធានការ ក្នុងការ ទប់ស្កាត់ជំងឺកូវីដ-១៩ ដោយក្នុងនោះ Amazon ចាត់វិធានការមិនបានគ្រប់គ្រាន់ ក្នុងការការពារ បុគ្គលិកដែលបម្រើការងារនៅក្នុងអំឡុងពេល ជំងឺកូវីដ-១៩ រីករាលដាលនៅក្នុងទីក្រុងញូវយ៉ក។

ការធ្វេសប្រហែសរបស់ក្រុមហ៊ុន Amazon បានធ្វើឱ្យប៉ះពាល់ដល់សុខាភាព និងសុវត្ថិភាពដល់បុគ្គលិករាប់ពាន់នាក់ នៅតាមឃ្លាំងទំនិញក្នុង ទីក្រុងញូវយ៉ក លើសពីនោះគឺបង្កជាគ្រោះថ្នាក់ជាបន្ត និងជាក់លាក់ចំពោះសុខភាពសាធារណៈ។

គួរបញ្ជាក់ផងដែរថា នៅក្នុងពាក្យបណ្ដឹងរបស់អាជ្ញាធរទីក្រុងញូវយ៉ក មិនបានបញ្ជាក់ថាមានបុគ្គលិកប៉ុន្មាននាក់បានប៉ះពាល់ សុខាភាព ដោយ សារតែការធ្វេសប្រហែសនេះនោះទេ ហើយក៏មិនបានបញ្ជាក់ផងដែរថា អាជ្ញាធរទីក្រុងញូវយ៉កនឹងទាញទារឱ្យ Amazon ដោះស្រាយនៅក្នុង ន័យបែបណាដែរ៕