(បរទេស)៖ បាល់ទាត់ជាប្រភេទកីឡាមួយប្រភេទដែលមានការចាប់អារម្មណ៍ខ្លាំងពីមនុស្សជាតិនា ពេលបច្ចុប្បន្នមាននៅគ្រប់ទីកន្លែងលើពិភពលោក ស្ថិតក្នុងទីតាំងចម្លែកៗ និងអស្ចារ្យមួយចំនួន។ ទាំងនេះជាទីតាំងទីលានបាល់ទាត់ជុំវិញពិភពលោក បើទោះបីជាមានស្ថានភាពបែបណា ក៏នៅតែមិនអាចបញ្ឈប់ការប្រកួតបានទេ។

ខាងក្រោមនេះសុទ្ធតែជាកីឡដ្ឋានមានភាពអស្ចារ្យ និងស្ថិតក្នុងទីតាំងចម្លែកៗជាប្រវត្តិសាស្រ្ត៖
១៖ ទីលានបាល់ទាត់ដ៏ចម្លែកមួយនាប្រទេសស្លូវ៉ាគី បានស្ថិតនៅក្នុងទីតាំងមួយដែលមានទាំងផ្លូវរត់ភ្លើងនៅជាមួយ ខណៈក្រុមអ្នកគាំទ្រកំពុងមើលការប្រកួតមួយយ៉ាងស្វិតស្វាញ។

២៖ កីឡដ្ឋាន Estadio Hernando Siles នាទីក្រុង La Paz ប្រទេសបូលីវី មានកម្ពស់ខ្ពស់ជាងនីវ៉ូទឹកសមុទ្រប្រមាណ ១២,០០០ហ្វីត។

៣៖ កីឡដ្ឋាន Stadion Vozdovac បង្កើតឡើងនាឆ្នាំ២០១២ នៅប្រទេសស៊ែប៊ី នាទីក្រុង Belgrad ដែលមានទីតាំងស្ថិតនៅលើផ្សារទំនើបដែលមានក្រុមហ៊ុន McDonald និង KFC និងផ្សារទំនើបមួយចំនួន ដែលមានកន្លែងអង្គុយទស្សនាប្រមាណ ៥,២០០កន្លែង ទំហំប្រមាណ ៧៤,៦០០ម៉ែត្រក្រឡា។

៤៖ កីឡដ្ឋាន Estadion Municipal de Braga ត្រូវបានបង្កើតឡើងនៅលើភ្នំថ្មមួយកន្លែងនាប្រទេសព័រទុយហ្គាល់ ដែលធ្លាប់ជាទីតាំងប្រកួត Euro 2004 ខណៈនេះជាទីលានដែលក្រុម Arsenal ចាញ់ ២-០ នៃពាន Champions League 2011 ដែលអាចផ្ទុកអ្នកទស្សនាប្រមាណ ១៥,០០០នាក់។

៥៖ កីឡដ្ឋាន Ottmar Hitzfeld Gspon Arena ជាទីលានបាល់ទាត់មួយដ៏ស្រស់ស្អាតមួយស្ថិតនៅលើជ្រលងភ្នំ ដែលមានកម្ពស់ខ្ពស់បំផុតនៅលើពិភពលោកដែលមាននៅប្រទេសស្វីស។

៦៖ ទីលានបាល់ទាត់ Igraliste Batarija បានកសាងឡើងនៅចំទីតាំងប្រវត្តិសាស្ត្រពិភពលោកនាប្រទេសក្រូអាតមួយកន្លែងយ៉ាងអស្ចារ្យ។

៧៖ កីឡដ្ឋាន Svangaskaro ជាទីលានមួយកន្លែងដែលស្ថិតនៅប្រជុំតំបន់កោះ Faroe Island ដែលអាចផ្ទុកអ្នកទស្សនាបាន ៦,០០០នាក់។

៨៖ កីឡដ្ឋាន ESTADIO BBVA BANCOMER ជាទីលានរបស់ក្លិប C.F Monterrey ដែលអាចទទួលអ្នកគាំទ្រ ៥២,០០០នាក់ បានបើកដំណើរការនាឆ្នាំ២០១៥ មានទីតាំងនៅជិតភ្នំ Cerra de La Silla កម្ពស់ប្រមាណ ១,៨២០ម៉ែត្រនៅប្រទេសម៉ិចហ្ស៊ិក។

៩៖ កីឡដ្ឋានដ៏អស្ចារ្យ Gospin dolac បានស្ថិតក្នុងប្រទេសក្រូអាត ជាទីតាំងទីលានបាល់ទាត់មួយកន្លែងទៀត ដែលស្ថិតនៅក្នុងជ្រលងភ្នំមួយមានជម្រៅប្រមាណ ១,៦៤០ហ្វីត និងមានកន្លែងអង្គុយ ៤,០០០កៅអី។

១០៖ កីឡដ្ឋាន The Float@Marina bay ជាទីលានបណ្តែតទឹកមួយស្រស់ស្អាតនាប្រទេសសិង្ហបុរី ដែលអាចផ្ទុកអ្នកទស្សនាបាន ៣០,០០០នាក់។

១១៖ កីឡដ្ឋាន Mmabatho ជាទីលានធំជាងគេទី៥ នៅអាហ្រ្វិកខាងត្បូង ដែលអាចផ្ទុកអ្នកទស្សនាបានប្រមាណ ៥៩,០០០នាក់ និងជាទីកន្លែងធ្លាប់ប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2010៕