(សេវីយ៉ា)៖ ខ្សែប្រយុទ្ធ Erling Braut Haaland រកបានគ្រាប់បំប៉ោងសំណាញ់ទីកើនដល់ ១៨គ្រាប់ហើយនៅក្នុងព្រឹត្តិការណ៍ UEFA Champions League តាំងពីរដូវកាលមុនមក ក្នុងជំនួបដែលជួយ Borussia Dortmund យកឈ្នះម្ចាស់ផ្ទះ Sevilla ៣-២ សម្រាប់ជើងទី១ វគ្គ ១៦ក្រុមចុងក្រោយ។

កីឡាករសញ្ជាតិន័រវេសដែលមានវ័យទើបតែជាង ២០ឆ្នាំ Haaland ក៏រកបាន ២គ្រាប់ផងដែរក្នុងចំណោម ៣គ្រាប់ ឈ្នះក្រៅដីរបស់ Dortmund នៅនាទី២៧ និងនាទី៤៣ ពីការបញ្ជូនរបស់ Jadon Sancho និង Marco Reus នៅក្រោយពេល Dahoud រកបានគ្រាប់ទី១ តាំងពីនាទី១៩។

នេះក៏ជាកំណត់ត្រា ១ថ្មីផងដែរដែល Haaland តែងតែរកបានគ្រាប់បាល់ក្នុងការជួបប្រកួតទល់នឹងទាំងអស់ ៨មកហើយនៅ Champions League និងកំពុងនាំមុខគេក្នុងតារាង Top scorers បណ្តោះអាសន្ននារដូវកាលនេះទៀតផង។

៣គ្រាប់ក្រៅដីនេះដែរ បានធ្វើឲ្យក្រុមដែលហាលអាវត្រឹមវគ្គ ៨ក្រុមនារដូវមុន Borussia Dortmund មានភាគរយខ្ពស់ ក្នុងការឈ្នះកៅអីឡើងទៅវគ្គ ៨ក្រុម ដ្បិតត្រូវប៉ះ Sevilla ក្នុងជើងទី២ វិញនៅទឹកដីអាល្លឺម៉ង់នាថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១៕