(ភ្នំពេញ)៖ ថ្មី និងប្លែកទៀតហើយ! MV បទ «គ្រប់យ៉ាងក៏ព្រោះតែមេ» ដែលច្រៀងដោយតារាចម្រៀងល្បីឈ្មោះលោក ព្រាប សុវត្ថិ និងកញ្ញា តន់ ច័ន្ទសីម៉ា ដែលទើបនឹងចេញនៅថ្ងៃនេះរបស់ផលិតកម្ម Galaxy Navatra បានធ្វើឲ្យមានការចាប់អារម្មណ៍ពីគាំទ្រយ៉ាងខ្លាំង ព្រោះតែចង្វាក់នៃបទចម្រៀងនេះស្តាប់ទៅពីរោះប្លែក និងស្រួលរាំទៀតផង ហើយស៊ីគ្នាទៅនឹងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាពេលខាងមុខនេះតែម្តង។

នៅក្នុង MV បទចម្រៀងថ្មីនេះដែរក្រោយស្តាប់ចប់ គឺអត្ថន័យបានបង្ហាញពីការអាណិតលោក ព្រាប សុវត្ថិ ព្រោះនេះជាការលះបង់របស់កូនចៅចំពោះមេកើយរបស់ខ្លួន ពិតជាធំធេងណាស់ ហើយជាមួយនិងការសម្តែងកាយវិកា បែបក្រមិចក្រមើម របស់តារាប្រុស-ស្រីល្បីឈ្មោះទាំងពីរដួងនេះផងនោះ បទ «គ្រប់យ៉ាងក៏ព្រោះតែមេ» ពិតជាមើលទៅមានភាពរស់រវើកមើល ហើយចង់មើលទៀត និង ថែមទាំងគួរឲ្យចង់រាំតាមថែមទៀតផង។

ពិតជាមិនធម្មតាទេ បទចម្រៀងរបស់លោក ព្រាប សុវត្ថិ និង តន់ ច័ន្ទសីម៉ា ចេញមកមួយណាក៏ផ្ទុះការគាំទ្រដែរ ហើយក្រៅពីបទ «គ្រប់យ៉ាងក៏ព្រោះតែមេ» ដែលត្រៀមសម្រាប់រីករាយ ក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខនេះ គេបានសង្កេតឃើញថា ផលិតកម្ម Galaxy Navatra បានសម្រុកចេញបទចម្រៀងយ៉ាងច្រើន ដើម្បីអបអរក្នុងពិធីបុណ្យចូលឆ្នាំខ្មែរនា ពេលខាងមុខនេះផងដែរ។

ការចេញបទចម្រៀងថ្មី ស្ទើរតែរាល់ថ្ងៃបែបនេះ អាចចាត់ទុកថា ផលិតកម្ម Galaxy Navatra គឺជាផលិតកម្មតែមួយគត់ ដែលបានចេញបទចម្រៀងថ្មីច្រើនជាងគេ នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។

ចង់ដឹងច្បាស់សូមទស្សនា MV បទ «គ្រប់យ៉ាងក៏ព្រោះតែមេ» ទាំងអស់គ្នា៖