(ភ្នំពេញ)៖ ក្រុមបាល់ទាត់វិសាខា នឹងត្រូវប៉ះគូប្រជែងដែលជាសមាជិកលីគកំពូល អគ្គិសនីកម្ពុជា នៅថ្ងៃសៅរ៍ ទី២០ ខែកុម្ភៈ ដើម្បីដណ្តើមពាន Preyveng Pre-Season Cup 2021 ដែលនឹងធ្វើឡើងនៅកីឡដ្ឋានខេត្តព្រៃវែង នាម៉ោង ៣៖០០នាទីរសៀល។

ជ័យជម្នះ ៣-០ របស់វិសាខាទៅលើក្រុមគិរីវង់សុខសែនជ័យ ពីការធ្វើបានសម្រេចដោយកីឡាករ ស៊ិន កក្កដា, Haber និង Corede បានធ្វើឲ្យវិសាខាឡើងទៅប្រជែងយកពានទល់នឹងអគ្គីសនីកម្ពុជា ដែលបានយកឈ្នះម្ចាស់ផ្ទះព្រៃវែង ២-០ ផងនោះនៅវគ្គផ្តាច់ព្រ័ត្រចុងសប្តាហ៍នេះ។

ព្រឹត្តិការណ៍ជើងឯកដែលទើបបង្កើតឡើងដំបូងនាឆ្នាំនេះ ដែលមាន ៤ក្រុមចូលរួមផងនោះ ដើម្បីត្រៀមរដូវកាលថ្មីនៃពានរង្វាន់លីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាផងដែរ៕