(ភ្នំពេញ)៖ មួយរយៈចុងក្រោយនេះឃើញថា មាស សុខសោភា ដែលជារាជនីសំឡេងផ្អែមពីរោះរណ្តំ ហាក់ដូចជាមានភាពមមាញឹកយ៉ាងខ្លាំង ជាមួយអាជីពសិល្បៈ ព្រមទាំងកាក់កបខ្លាំងជាមួយមុខជំនួញថ្មី ជាមួយលោកស្រី ស្រីអូន ក្រោយទើបតែបានធ្វើការបើកសម្ពោធហាងថ្មីរបស់ខ្លួនមានឈ្មោះថា «មាស សុខសោភា សម្រស់ធម្មជាតិ» កន្លងទៅនេះ។

ថ្មីៗនេះ តារាចម្រៀងស្រីសំឡេងផ្អែមស្រទន់រូបនេះ បានទម្លាយនូវភាពភ្ញាក់ផ្អើលថ្មីមួយ ជូនដល់ទស្សនិកជនរាល់គ្នា ដោយបង្ហើបពីដំណឹង នឹងមានការពាំនាំចំណីអារម្មណ៍ តាមរយៈ
វណ្ណកម្មថ្មី នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះហើយ។

ក្នុងនោះដែរ អ្វីដែលពិសេស ដើមី្បកុំឲ្យមហាជន និងអ្នកគាំទ្រមានការទន្ទឹងរង់ចាំយូរ មាស សុខសោភា នឹងបង្ហាញវត្តមានក្នុងផលិតកម្មមួយ ឈ្មោះថា «រាម» ដែលជាផលិតកម្មថ្មីសន្លាង
នឹងត្រូវមានព្រឹត្តិការណ៍សម្ពោធជាផ្លូវការនៅថ្ងៃទី១៩ ខែកុម្ភៈ ខាងមុខនេះផ្ទាល់តែម្តង។ បន្ថែមពីនេះ ការប្រកាសដំណឹងវិលត្រឡប់ជាថ្មីក្នុងទ្រនំថ្មី ផលិតកម្ម «រាម» មាស សុខសោភា សន្យាយ៉ាងមុះមុត មិនធ្វើឲ្យប្រិយមិត្តខកបំណងនោះទេ តាមរយៈបទថ្មីមានចំណងជើងថា «ត្រឡប់» ដែលនឹងធ្វើការបង្ហោះជាសាធារណៈក្នុងថ្ងៃនោះផ្ទាល់។

ដូច្នេះ សូមប្រកាសដល់អ្នកគាំទ្រទាំងអស់កុំភ្លេចរង់ចាំគាំទ្រ និងទស្សនាទាំងអស់គ្នា ជាពិសេសសូមជួយចុច SUBCRIBE ឆាណែលយូធូប និង Like ហ្វេសប៊ុកផេករបស់ផលិតកម្ម «រាម» REAM Production ទាំងអស់គ្នាផង៕