(ក្រុងម៉ូនិច)៖ ខ្សែការពាររបស់ Bayern Munich កីឡាករ Benjamin Pavard បាននឹងកំពុងរស់នៅដាច់ដោយឡែកពីគេជាបណ្តោះអាសន្ន បន្ទាប់ពីធ្វើតេស្តរកឃើញថា មានភាពវិជ្ជមាននៃជំងឺ COVID-19។ នេះបើតាមការបញ្ជាក់ពីក្លិបជើងឯកអាល្លឺម៉ង់នេះ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។

Bayern បានឲ្យដឹងថា កីឡាករបារាំងរូបនេះកំពុងរស់នៅដាច់ដោយឡែកពីគេនៅផ្ទះរបស់ខ្លួន ហើយមានសុខភាពធម្មតា។ នេះគឺជាកីឡាករថ្មីចុងក្រោយគេរបស់ Bayern ដែលត្រូវបានរស់នៅដាច់ដោយឡែកពីគេ ដោយសារឆ្លងវីរ៉ុសឆ្លងតាមផ្លូវដង្ហើម។

កាលពីពេលមុន កីឡាករ Serge Gnabry, Leon Goretzka និងមិត្តរួមក្រុម Javi Martinez ក៏ត្រូវបានរស់នៅដាច់ដោយឡែកពីគេផងដែរ ដោយសារវីរ៉ុសដែលទើបជាសះស្បើយ និងត្រឡប់មកវិញចំនួន ២នាក់ ដើម្បីធ្វើការហ្វឹកហាត់នៅសប្តាហ៍នេះ។

ជាមួយគ្នានោះដែរ កីឡាករខ្សែបម្រើ Thomas Mueller បានខកខានការចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រពាន Club World Cup កាលពីសប្តាហ៍មុន បន្ទាប់ពីរកឃើញវិជ្ជមាន COVID-19 នៅប្រទេសកាតា។

គួរបញ្ជាក់ថា Bayern បានឈរនៅកំពូលតារាងលីគ Bundesliga ដាច់ចំនួន ៥ពិន្ទុ ដោយពួកគេនឹងត្រូវប៉ះគូប្រជែង Eintracht Frankfurt នៅថ្ងៃសៅរ៍ស្អែកនេះ ហើយបន្ទាប់មកត្រូវប៉ះ Lazio ក្នុងវគ្គ ១៦ក្រុមចុងក្រោយសម្រាប់ជើងទី១ នៃពាន Champions League នៅសប្តាហ៍ក្រោយ៕