(ភ្នំពេញ)៖ ក្រុមហ៊ុន សែលកាត បានប្រកាសថា ខ្លួនពិតជារំភើបជំនួសអតិថិជន ដែលរស់នៅខេត្តព្រះសីហនុ ព្រោះមានសំណាងឈ្នះលុយសុទ្ធចំនួន ៨ម៉ឺនដុល្លារ ក្នុងកម្មវិធី «ឈ្នះមួយម៉ឺនដុល្លាររាល់ថ្ងៃ» ពីសែលកាត កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ។

អតិថិជនដែលមានសំណាងរូបនោះឈ្មោះ សុខ ភី មានមុខរបរជាជាងធ្វើសំណង់ រស់នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ លោក សុខ ភី បង្ហាញក្តីរីករាយជាខ្លាំងនៅពេលបានឈ្នះរង្វាន់ប្រាក់សុទ្ធដ៏សន្ធឹកសន្ធាប់នេះ ព្រោះថាទឹកប្រាក់ ៨ម៉ឺនដុល្លារ ពិតជាច្រើនខ្លាំងណាស់សម្រាប់លោក ហើយលោកបញ្ជាក់ថា នឹងយកថវិកានេះទៅបង្កើតមុខរបរថ្មី ព្រមទាំងផ្គត់ផ្គង់ជីវភាពរស់នៅក្នុងគ្រួសារឲ្យរីកចម្រើន។

តើបងប្អូនចង់ទទួលបានឱកាសឈ្នះរង្វាន់ធំនេះ ដូចលោក សុខ ភី ដែរឬទេ? បើដូច្នេះ កុំនៅបង្អង់ យូរ វិធីងាយៗដោយគ្រាន់តែលើកទូរស័ព្ទ ហើយតេទៅ 8888 រួចចុចលេខ 1 ដើម្បីចូលរួមលេង រាល់ថ្ងៃ ចុចលេខ 2 ដើម្បីចូលរួមសម្រាប់ថ្ងៃនេះ នោះលោកអ្នក នឹងមានឱកាសក្លាយ ជាអ្នកឈ្នះរង្វាន់លុយសុទ្ធពី សែលកាត យ៉ាងពិតប្រាកដ។ ដូច្នេះ សូមតេទៅ កាន់តែច្រើន មានឱកាសឈ្នះ កាន់តែច្រើន។

កុំភ្លេចណា! រងចាំនាទីដ៏រំភើបនេះ ជាមួយការចាប់រង្វាន់ដែលមានផ្សាយ ផ្ទាល់លើកញ្ចក់ ទូរទស្សន៍ CTN និងហ្វេសប៊ុក CTN TV វេលាម៉ោង ៧ យប់ជា រៀងរាល់ថ្ងៃ ហើយលទ្ធផលអ្នកឈ្នះរង្វាន់ នឹងផ្សាយឡើងវិញក្នុងឆាណែលយូធូប សែលកាត៕