(ភ្នំពេញ)៖ «គ្រប់យ៉ាងព្រោះតែមេ» ជាបទចម្រៀងថ្មីមួយ ដែលចម្រៀងរួមគ្នាដោយកំពូលតារាចម្រៀង ព្រាប សុវត្ថិ ជាមួយកញ្ញា តន់ ចន្ទសីម៉ា ខណៈបទនេះបញ្ចេញមកភ្លាម ទទួលបានការចូលស្តាប់យ៉ាងច្រើនពីមហាជន ជាពិសេសលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ហាក់ចាប់អារម្មណ៍យ៉ាងខ្លាំង នឹងបទចម្រៀងមួយនេះ ព្រោះមានអត្ថន័យត្រូវនឹងសាច់រឿងនាពេលបច្ចុប្បន្ន រហូតដល់ថ្នាក់យកមកស៊ែរ ឌឺដងដល់កូនចៅទៀតផង។

ជាការពិតណាស់ ក្រោយផលិតកម្ម Galaxy Navtra បង្ហើបកាលពីម្សិលមិញថា បទចម្រៀងរបស់តារាចម្រៀង លោក ព្រាប សុវត្ថិ ផ្ទុះស្ទើរគ្រប់បទ ដោយមានអ្នកចូលមើលខ្ទង់លានដងក្នុងមួយបទៗនោះ ក្នុងនោះក៏មានបទចម្រៀងថ្មីមួយបទ ច្រៀងរួមតារាស្រីពន្លកថ្មី កញ្ញា តន់ ច័ន្ទសីម៉ា ផងដែរ គឺបទ «គ្រប់យ៉ាងព្រោះតែមេ»

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ មួយបទខាងលើនេះត្រូវបានលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ ចូលទស្សនា និងស៊ែរចែករំលែកទៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ដែលនេះត្រូវបានផលិតកម្ម Galaxy Navtra ចាត់ទុកថា ជាមោទនភាព និងជ័យយ៉ាងធំធេងរបស់ផលិតកម្ម Galaxy Navatra ដែលទទួលបានការចាប់អារម្មណ៍ ពីសំណាក់ថ្នាក់ដឹកនាំនៃក្រសួងព័ត៌មាន។

បទ «អ្វីគ្រប់យ៉ាងព្រោះតែមេ» មានអត្ថន័យជ្រាលជ្រៅយ៉ាងណា ទើបបានជាលោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ចាប់អារម្មណ៍ដល់ម្ល៉ឺង?