(ក្រុងឡុងដ៍)៖ Gareth Bale រកបាន ៥គ្រាប់ហើយឲ្យក្លិបថ្មី Tottenham Hotspur ក្នុងនាមជាកីឡាករខ្ចីជើងពីក្លិប Real Madrid ក្នុងជ័យជម្នះ ៤-១ របស់ក្រុមមាន់ខ្នាយមាសទៅលើក្រុមម្ចាស់ផ្ទះ Wolfsberger របស់អូទ្រីសសម្រាប់ជើងទី១ ក្នុងយុទ្ធនាការ UEFA Europa League។

ក្រៅពីរកបាន ១គ្រាប់នៅនាទី២៨ ក្នុងចំណោម ៤គ្រាប់នៅទឹកដីក្រៅផ្ទះនោះ ខ្សែប្រយុទ្ធអន្តរជាតិវ៉េលខាងលើនេះ ក៏បានបញ្ជូនបាល់ឲ្យមិត្តរួមក្រុម Son Heung-min ស៊ុតបានសម្រេច ១គ្រាប់ផងដែរនៅនាទី១៣ មុនពេល Lucas Moura និង Alves Morais សុទ្ធតែចូលរួមរកគ្រាប់ដូចៗគ្នា។

Spurs ជាក្រុមទី២ ក្នុងចំណោម ៤ក្រុមរបស់អង់គ្លេសដែលរកបានច្រើនគ្រាប់សម្រាប់ជើងទី១ នៃវគ្គ ៣២ក្រុមនៅ UEL បន្ទាប់ពីក្រុមមកពី Premier League ដូចគ្នា Manchester United បានបំបាក់ Real Sociedad ក្នុងលទ្ធផល ៤-០ នៅប្រទេសអ៉ីតាលី គ្រាដែលកាំភ្លើងធំ Arsenal និង Leicester City បញ្ចប់ក្នុងលទ្ធផល ១-១ និង ០-០។

ក្រោយទទួលបានជ័យជម្នះច្រើនគ្រាប់នៅទឹកដីក្រៅផ្ទះនេះដែរ លោក Jose Mourinho អ្នកចាត់ការទូទៅ Spurs បានថ្លែងប្រាប់ BBC ថា «យើងនៅសល់ ១ជើងទៀតនាសប្តាហ៍ក្រោយ។ យើងមិនរំពឹងថា ទទួលបានលទ្ធផលដូចនេះឡើយមុនប្រកួត ដែលធ្វើឲ្យពួកយើងមានអារម្មណ៍ល្អបែបនេះ»