(ភ្នំពេញ)៖ លោក ស៊ូ សុជាតិ អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា និងសហការី បានចុះបំពេញទស្សនកិច្ច ក្រុមហ៊ុន អឹឡាយដ៏វីន អ៊ិចឆេន ដែលនឹងបើកសម្ពោធន៍ផ្លូវការ នៅកម្ពុជាឆាប់ៗខាងមុខនេះ។

ដំណើរទស្សនកិច្ចរបស់លោក ស៊ូ សុជាតិ និងសហការីក៏មានការអមដំណើរពី លោកបណ្ឌិត វិន ភក្តី ប្រធាននាយកដ្ធានត្រួតពិនិត្យអង្គរការីមូលបត្រផងដែរ។

វត្តមានលោក ស៊ូ សុជាតិ ត្រូវបានទទួលស្វាគមយ៉ាងកក់ក្ដៅពីលោក Clement Koo ថ្នាក់ដឹកនាំក្រុមហ៊ុនអឹឡាយដ៏វីន អ៊ិចឆេន និងបានសំណេះសំណាល និងចែករំលែកពី ការអភិវឌ្ឍន៍រចនាសម្ព័ន្ធ និងចក្ខុវិស័យរបស់ក្រុមហ៊ុន អឹឡាយដ៏វីន អ៊ិចឆេន យ៉ាងក្បោះក្បាយផងដែរ។

ដំណើរទស្សនកិច្ចរបស់លោក ស៊ូ សុជាតិ និងសហការី ត្រូវបានលោក Clement Koo អញ្ជើញធ្វើដំណើរទស្សនាទិដ្ឋភាព ការិយាល័យរបស់ខ្លួនតាំងពីជាន់ផ្ទាល់ដី រហូតដល់ជាន់ទី៣។

សូមជម្រាបថា ក្រុមហ៊ុនអឹឡាយដ៏វីន អ៊ិចឆេន ជាក្រុមហ៊ុនឈ្មួញជើងសារឧបករណ៍និស្សន្ទ ទទួលស្គាល់ដោយនិយ័តករមូលបត្រកម្ពុជា។ ក្រុមហ៊ុនបានប្តេជ្ញាចិត្តចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍ទីផ្សារហិរញ្ញវត្ថុរបស់កម្ពុជា និងផ្តល់វេទិកាជួញដូរ MT5 របស់ក្រុមហ៊ុន MetaQuotes និងប្រតិបត្តិការហិរញ្ញវត្ថុជាច្រើនរួមមាន៖ លោហៈមានតម្លៃ និងការវិនិយោគ ប្តូរប្រាក់បរទេស។

ក្រុមហ៊ុន អឹឡាយដ៏វីន អ៊ិចឆេន និងបើកសម្ពោធផ្លូវការឆាប់់ៗខាងមុខនេះ។ ក្រុមហ៊ុន អឹឡាយដ៏វីន អ៊ិចឆេន មានទីតាំងស្ថិតនៅអាគារលេខ៤៨, ផ្លូវ២៣២ កែងផ្លូវ១១១, សង្កាត់បឹងព្រលិត, ខណ្ឌ៧មករា, រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងទុរស័ព្ទលេខ ០២៣ ៨៨១ ៧៧៧ ឬតាមរយៈ www.alliedwinexchange.com