(ក្រុងឡុងដ៍)៖ លោក Mikel Arteta អ្នកចាត់ការទូទៅក្លិបកាំភ្លើងធំ Arsenal បានទទួលស្គាល់ថា Manchester City គឺពិតជាក្រុមខ្លាំងមែននៅទ្វីបអឺរ៉ុបប្រចាំរដូវកាលនេះ និងសង្ឃឹមថា ពួកគេនឹងឈ្នះជើងឯក Premier League ទៀតផង។

អតីតគ្រូជំនួសដែលចេញពីមេឃខៀវខាងលើនេះផងនោះបានថ្លែងប្រាប់ BBC ថា «ទម្រង់លេងដ៏ល្អ ជាមួយនឹងលទ្ធផលនាពេលនេះ ធ្វើឲ្យខ្ញុំជឿជាក់ទៅលើ Man City ទាំងស្រុងថាពួកគេគឺជាក្រុមខ្លាំងបំផុតមួយប្រចាំទ្វីបអឺរ៉ុបនារដូវកាលនេះ ដែលមានគ្រូបង្វឹកពោរពេញដោយបទពិសោធផងនោះ»

ដូចគ្នានោះដែរ Man City បានកំពុងធ្វើបានល្អបំផុតមួយ ក្នុងចំណោមលេង ១៧ប្រកួតមិនដែលចាញ់ឡើយគ្រប់កម្មវិធី និងបានកំពុងនាំមុខដាច់ ១០ពិន្ទុផងដែរពីតំណែងកំពូលតារាង Premier League គិតត្រឹម ២៤សប្តាហ៍នៃជើងទី២ មកនេះ។

គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ Pep Guardiola បានដឹកនាំ City លេងចាញ់តែ ២ប្រកួតប៉ុណ្ណោះក្នុងលីគកំពូលអង់គ្លេសនារដូវកាលនេះ ពោលគឹចាញ់ Leicester City កាលខែកញ្ញា និងចាញ់ Tottenham Hotspur ក្នុងខែវិច្ឆិកា ឆ្នាំ២០២០៕