(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga បានលើកឡើងថា ក្រុមមេដឹកនាំប្រទេសជឿនលឿនធំៗ G7 ទាំងអស់បានបង្ហាញការគាំទ្ររបស់ពួកគេ ទៅលើគម្រោងរបស់ជប៉ុន ក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡា Tokyo Olympics នៅរដូវក្តៅឆ្នាំនេះ, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

លោក Suga បានធ្វើការលើកឡើងនេះ បន្ទាប់ពីកិច្ចប្រជុំតាមប្រព័ន្ធអនឡាញមួយ ក្នុងក្របខណ្ឌ G7 ដែលបានធ្វើឡើងនៅថ្ងៃសុក្រសប្តាហ៍នេះ។

លោក Suga បានប្រាប់កិច្ចប្រជុំកំពូលនេះថា លោកបានដោះស្រាយដើម្បីរៀបចំព្រឹត្តិការណ៍កីឡារនេះ, ដែលដំបូងឡើយគ្រោងនឹងធ្វើឡើងនៅឆ្នាំ២០២០ ប៉ុន្តែត្រូវបានពន្យារពេលមួយឆ្នាំ ដោយសារតែការរីករាលដាល នៃវីរ៉ុស COVID-19 ខណៈវាជាសក្ខីភាពថា មនុស្សនឹងឈ្នះវីរុស។

គួរបញ្ជាក់ថា ប្រទេសស្ថិតក្នុងក្របខណ្ឌ G7 មានដូចជា៖ កាណាដា, បារាំង, អាល្លឺម៉ង់, អ៉ីតាលី, ជប៉ុន, ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក៕