(ភ្នំពេញ)៖ ភោជនីយដ្ឋាន «សំបុក» បានចាប់បើកទ្វារជាសាធារណៈនៅក្នុងសប្ដាហ៍នេះ ដែលនឹងនាំមកនូវម្ហូបអាហាររសជាតិដើមរបស់កម្ពុជា ជូនប្រជាជនដែលរស់នៅក្នុងទីក្រុងភ្នំពេញ។

ម្ហូបអាហាររសជាតិដើមរបស់កម្ពុជា ដែលមាននៅភោជនីយដ្ឋាន «សំបុក» គឺមានមេចុងភៅឆ្នើមជាស្ដ្រីពីររូប ប៉ុល គីមសាន និង សុខ គីមសាន ដែលត្រូវបានទទួលស្គាល់ថា ដឹកនាំភោជនីយដ្ឋាន អឹមបាស៊ី នៅក្នុងខេត្តសៀមរាប។ ចាប់តាំងពីថ្នាក់អ្នកដឹកនាំ រហូតដល់ក្រុមអ្នកផ្ដល់សេវាកម្ម គឺសុទ្ធសឹងតែជាស្រ្តី! ពួកគេកំពុងតែលើកកម្ពស់ស្រ្តីតាមរយៈម្ហូបអាហារ និងវប្បធម៌របស់ខ្មែរ។

អស់រយៈពេលជាច្រើនសប្ដាហ៍មកហើយ បានឃើញនូវការបង្ហោះរបស់តារាៗរបស់យើង និងមនុស្សដែលមានប្រជាប្រិយភាពផ្សេងៗទៀត ដែលបាននឹងកំពុងរីករាយជាមួយម្ហូបអាហាររបស់ភោជនីយដ្ឋាន សំបុក។ រួមមានកញ្ញា មាន សូនីតា កញ្ញា អេដា អ្នកស្រី គង់ សុជាតិ និងតារាៗផ្សេងទៀត។

ភោជនីយដ្ឋាន «សំបុក» ប្រកបដោយភាពរសជាតិឈ្ងុយឆ្ងាញ់ គ្រប់មុខ ជាមួយគ្រឿងផ្សំ និងម្ហូបអាហាររបស់ខ្មែរ អមមកជាមួយនិងការតុបតែងដ៏ល្អប្រណិត អនាម័យខ្ពស់ ជាមួយទីតាំងដ៏ទំនើបទាន់សម័យ។ ជាពិសេស ក៏មានគ្រឿងផ្សំអន្តរជាតិកម្រិតខ្ពស់ ដូចជា beluga caviar ដែលយកមកផ្សំជាមួយនិងបបរសាច់មាន់។ នៅពេលដែលទទួលទាន មានអារម្មណ៍ថា ដូចជាកំពុងទទួលទានម្ហូបអាហារខ្មែរ មិនមែនម្ហូបអាហារបរទេសនោះទេ ទោះបីជាការតុបតែងតាមរបៀបអន្តរជាតិក៏ដោយ។

លើសពីនេះ វាក៏ជារឿងមួយដែលគួរឲ្យចាប់អារម្មណ៌ផងដែរ ពីការតុងតែងលើពិដានភោជនីយដ្ឋាន ដោយលោក ថាំង សុធា គាត់គឺជាសិល្បករខ្មែរដ៏មានប្រជាប្រិយភាព ដែលបានតុងតែងយ៉ាងស្រស់ស្អាតសម្រាប់សណ្ឋាគារ Treeline ក្នុងខេត្តសៀមរាប។ ភោជនីយដ្ឋាននេះ ក៏បានទទួលការរចនាឡើងដោយស្ថាបត្យករខ្មែរវ័យក្មេង គឺលោក អ៊ុក គីមសេង ដែលទើបតែបញ្ចប់ថ្នាក់
បរិញ្ញាប័ត្រជាន់ខ្ពស់ពីសកលវិទ្យាល័យ Sheffield នៃចក្រភពអង់គ្លេស។

ទាក់ទងនឹងតម្លៃ ភោជនីយដ្ឋាន សំបុក មានតម្លៃសមរម្យ ដែលប្រកបដោយបរិយាកាសដ៏ល្អប្រណិត និងប្រកបដោយគុណភាពខ្ពស់។ អាហារពេលព្រឹក បើកពីម៉ោង៦៖៣០នាទី គុយទាវមួយចានមានតម្លៃត្រឹមតែ ៤.៥០ដុល្លារតែប៉ុណ្ណោះ អាហារពេលថ្ងៃត្រង់ពីរមុខ តម្លៃត្រឹមតែ១៥ដុល្លារតែប៉ុណ្ណោះ ហើយអាហារពេលល្ងាចប្រាំមុខ មានតម្លៃត្រឹមតែ ៤៦ដុល្លារតែប៉ុណ្ណោះ។

លោកអ្នកមកកាន់ភោជនីយដ្ឋាន «សំបុក» ដែលជាកន្លែងដ៏ល្អបំផុតសម្រាប់ការប្រជុំពាណិជ្ជកម្ម អាហារពេលល្ងាចដ៏មានភាពផ្អែមល្ហែម និងជាអាហារដ៏រីករាយសម្រាប់ក្រុមគ្រួសារ៕

https://www.facebook.com/sombokrestaurant/photos/145016100764851 https://www.facebook.com/sombokrestaurant/photos/145016070764854 https://www.facebook.com/sombokrestaurant/photos/145016034098191 https://www.facebook.com/sombokrestaurant/photos/145016000764861 https://www.facebook.com/sombokrestaurant/photos/145015987431529