(ភ្នំពេញ)៖ រយ:ពេល២ថ្ងៃនេះ ហាក់ដូចជាចេញបទចម្រៀងប្លែកបន្តិច ដែលផលិតកម្ម Galaxy Navatra បញ្ចេញបទឆ្លើយឆ្លងគ្នារវាងខេម និងតារាចម្រៀងស្រី តន់ ចន្ទសីម៉ា ក្នុងសាច់រឿងនៃបទនោះ និយាយពីជម្លោះផ្ទះជាប់គ្នា។ ក្នុងសាច់រឿងនៃបទទី១ តួស្រីខឹងតួប្រុសរឿងចតឡានមុខផ្ទះ ច្រៀងឌឺដងគ្នាដោយខ្វះការអធ្យាស្រ័យ។

ហើយបទទី២ បង្ហាញពីចរិតអាក្រក់របស់ ខេម ដែលចង់បង្កជម្លោះមកលើ តន់ ចន្ទសីម៉ា ដោយខេម បានកើបលាមកសត្វមុខផ្ទះរបស់ខ្លួន មកដាក់មុខផ្ទះតួស្រី តន់ ចន្ទសីម៉ា ហើយច្រៀងឌឺដងគ្នា ដោយចោទថា តន់ ចន្ទសីម៉ា ចិញ្ចឹមឆ្កែតែអត់គំនិត។

ដូចនេះបើសិនជាចង់ជ្រាបច្បាស់ សូមទស្សនាបទចមទាំង២បទនេះ ទាំងអស់គ្នា៖