(ភ្នំពេញ)៖ ការប្រកួតជ្រើសរើសជើងឯកឯកយុវជនអាយុក្រោម ១៨ឆ្នាំ រដូវកាលឆ្នាំ២០២០-២១ បានឈានចូលសប្តាហ៍ទី៧ នាថ្ងៃអាទិត្យ ទី២១ ខែកុម្ភៈ ឆ្នាំ២០២១ នៅម៉ោង ៨៖០០នាទីព្រឹក ដែលមាន ១៦ក្រុមចូលរួម។

ការប្រកួតសម្រាប់ថ្ងៃអាទិត្យ ទី២១ ខែកុម្ភៈ ឆ្នាំ២០២១ រួមមាន៖

១៖ ISI ដង្កោសែនជ័យ Vs ព្រះខ័នរាជស្វាយរៀង
២៖ អគ្គិសនីកម្ពុជា Vs វិសាខា
៣៖ ភ្នំពេញក្រោន Vs សាលាតម្រង់ទិស អភិវឌ្ឍន៍ខាងជើង
៤៖ អាស៊ីអឺរ៉ុប យូណាយធីត Vs បឹងកេត
៥៖ សាលាតម្រង់ទិស ខេត្តបាត់ដំបង Vs សាលាតម្រង់ទិស ខេត្តប៉ៃលិន
៦៖ សាលាតម្រង់ទិស ខេត្តពោធិ៍សាត់ Vs សាលាតម្រង់ទិស ខេត្តបន្ទាយមានជ័យ
៧៖ សាលាតម្រង់ទិស ខេត្តសៀមរាប Vs ក្លិបបាល់ទាត់សៀមរាប
៨៖ សូទីឡូអង្គរ Vs សាលាតម្រង់ទិស ខេត្តឧត្តរមានជ័យ។

ព្រឹត្តិការណ៍ជើងឯក U18 ប្រចាំសប្តាហ៍ទី៧ មានក្រុមពិសេសនឹងត្រូវជួបគ្នាទៀតហើយ រវាងអាស៊ីអឺរ៉ុប ដែលឈរនៅចំណាត់ថ្នាក់លេខ២ ប៉ះបឹងកេត ដែលឈរនៅចំណាត់ថ្នាក់លេខ១ នៃពូល (ខ) ជាមួយគ្នា៕