(តូក្យូ)៖ ក្រុមហ៊ុនផលិតរថយន្តដ៏ធំ និងល្បីល្បាញ Honda Motor Co បានជ្រើសរើសលោក Toshihiro Mibe ដែលបច្ចុប្បន្នជាប្រធានផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍ ឱ្យឡើងកាន់តំណែងជានាយកប្រតិបត្តិ (CEO) ដើម្បីឈានទៅរកការរីកចម្រើនថ្មី។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bloomberg នៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២១។

យោងតាមសេចក្តីប្រកាសរបស់ Hondo បានឲ្យដឹងថា លោក Mibe វ័យ ៥៩ឆ្នាំ នឹងឡើងកាន់តំណែង CEO នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ជំនួយលោក Takahiro Hachigo ដែលបានបម្រើការងារនៅក្នុងក្រុមហ៊ុនអស់រយៈ ៦ឆ្នាំ នឹងត្រូវឡើងកាន់តំណែងថ្មីធំជាងបច្ចុប្បន្ន ហើយនឹងចូលនិវត្តន៍ទៅតាមការកំណត់របស់ក្រុមហ៊ុន។

លោក Mibe បានចូលបម្រើការងារនៅក្នុងក្រុមហ៊ុនតាំងពីឆ្នាំ១៩៨៧ ដោយបានសាងនូវស្នាដៃជាច្រើន ហើយនៅចុងក្រោយនេះ លោកគឺជាអ្មកដែលបានធ្វើការងារច្រើនជាងគេទៅលើគម្រោងផលិតរថយន្តអគ្គិសនី និងរថយន្តបើកបរដោយស្វ័យប្រវត្តិ ដូច្នេះការប្រគល់តំណែង CEO ជូនលោកនៅពេលនេះគឺជាឲ្យថ្មីសម្រាប់ខ្លួនលោកផ្ទាល់ និងសម្រាប់ក្រុមហ៊ុនផងដែរ៕