(ប្រេស៊ីល)៖ ម្ចាស់ពាន់រង្វាន់២ជំនាន់ លីគ Serie A របស់ប្រេស៊ីល ក្លិប Botafogo បានតែងតាំង អ្នកគ្រប់គ្រងជើងចាស់ លោក Marcelo Chamusca ជាប្រធានគ្រូបង្វឹកនៃក្លិបរបស់ពួកគេ សម្រាប់រដូវកាលឆ្នាំ២០២១នេះ, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

បុរសវ័យ៥១ឆ្នាំរូបនេះ បានជំនួសតំណែងលោក Eduardo Barroca ដែលត្រូវបានបណ្តេញចេញពីតំណែង កាលពីថ្ងៃទី៦ ខែកុម្ភៈនេះ បន្ទាប់ពីមានការសម្រេចរបស់ក្លិប។

លោក Chamusca, ដែលធ្លាប់បានបម្រើការងារ ជាជំនួយការគ្រូបង្វឹកនៅក្លិប Botafogo ក្នុងឆ្នាំ២០០៥, បានឈប់ធ្វើការ ចាប់តាំងពីចែកផ្លូវគ្នា ជាមួយនឹងក្លិប Fortaleza កាលពីថ្ងៃទី៧ ខែមករា។

លោក នឹងចូលបំពេញការងារ ជាប្រធានគ្រូបង្វឹកក្លិប Botafogo នៅខែមីនាខាងមុខនេះ៕