(ព្រៃវែង)៖ លោកស សុខា រដ្ឋលេខាធិកាក្រសួងអប់រំ យុវជន និងកីឡា និងលោកជា សុមេធី អភិបាលខេត្តព្រៃវែង នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ម្សិលមិញ បានបិទការប្រកួតកីឡាបាល់ទាត់ PREY VENG PRE-SEASON CUP 2021 នៅកីឡដ្ឋានខេត្តព្រៃវែង បានបិទការប្រកួតកីឡាបាល់ទាត់ PREY VENG PRE-SEASON CUP 2021។

ក្នុងឱកាសនោះដែរ លោក ស សុខា បានថ្លែងថា ថ្ងៃនេះជាមោទនភាពដ៏ធំធេងមួយសម្រាប់ខេត្តព្រៃវែង ដែលត្រូវបានសហព័ន្ធកីឡាបាល់ទាត់អនុញ្ញាត ឱ្យធ្វើជាម្ចាស់ផ្ទះរៀបចំការប្រគួតនេះឡើង ដែលបានបង្ហាញកាន់តែច្បាស់ថាព្រៃវែង មានកីឡាដ្ឋានបាល់ទាត់ស្តង់ដា និងបង្ហាញថាខេត្តព្រៃវែង មានកីឡាករប្រចាំខេត្ត និងអាជីពផងដែ។

ការប្រកួតកីឡាបាល់ទាត់ PREY VENG PRE-SEASON CUP 2021 ចាប់ផ្តើមពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ដែលមានក្រុម ចំនួន ៤ ចូលរួមក្នុងការប្រកួតនេះរួមមាន៖ ក្រុមកីឡាបាល់ទាត់ខេត្តព្រៃវែង ក្រុមកីឡាបាល់ទាត់គីរីវង់សុខសែនជ័យ ក្រុមកីឡាបាល់ទាត់អគ្គិសនីកម្ពុជា និងក្រុមកីឡាបាល់ទាត់ វិសាខា។

ក្នុងការប្រគួតដ៏ស្វិតស្វាញចុងក្រោយ រវាងកីឡាបាល់ទាត់វិសាខា ប៉ះជាមួយ និងក្រុមកីឡាបាល់ទាត់អគ្គិសនីកម្ពុជា ដែលជាលទ្ធផលចុងក្រោយ គឺក្រុមកីឡាបាល់ទាត់វិសាខា បានយកជ័យជំនះ លើក្រុមកីឡាបាល់ទាត់អគ្គីសនីកម្ពុជា ដោយលទ្ធផល១ ទល់នឹង ០។

សូមបញ្ជាក់ថា ក្នុងការប្រគួតនោះជ័យលាភីជើងឯកលេខ១ បានទៅលើក្រុម វិសាខា លេខ២ បានទៅលើក្រុមអគ្គិសនីកម្ពុជា លេខ៣ បានទៅលើក្រុមគីរីវង់សុខសែនជ័យ និងលេខ៤ បានទៅលើក្រុមបាលទាត់ខេត្តព្រៃវែង៕