(ភ្នំពេញ)៖ សម្រាប់សប្ដាហ៍ថ្មីនាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ Fresh News Plus សូមលើកយកនូវគតិបណ្ឌិតថ្មីទាំង ៥ ឃ្លា ដែលរួមមានដូចតទៅ៖

១៖ អ្នកពូកែប្រកាន់រឿងតូចតាច មិនអាចសម្រេចកិច្ចការធំបានឡើយ (ឆាវ ឆាវ)។

២៖ ចិត្តមនុស្សអាចប្រែប្រួល នៅពេលជីវិតគេផ្លាស់ប្ដូរ (លាវ ប៉ី)។

៣៖ គ្មានអ្វីឈឺចាប់ជាងការទុកចិត្តមនុស្សខុសនោះទេ (ស្ដេចហានចុងក្រោយ)។

៤៖ មនុស្សគ្មានអំណាច ទឹកមាត់សាបដូចទឹកអ៊ីចឹង (ឆាវ ឆាវ)។

៥៖ ឱកាសល្អ មានសម្រាប់តែអ្នកដែលស្វែងរកវាប៉ុណ្ណោះ (ជូ កឺលាង)៕