(ក្រុងមីឡេន)៖ ក្រុមបាល់ទាត់ Inter Milan បានបំបាក់គូប្រជែង AC Milan ៣-០ ក្នុងជំនួប Derby ដើម្បីបង្កើននាំមុខកំពូលតារាងដល់ទៅ ៤ពិន្ទុវិញនៅ Serie A គិតត្រឹមសប្តាហ៍ទី២៣ នៃជើងទី២នេះ។

នៅពេលនេះក្រុមរបស់លោក Antonio Conte បានសងសឹក AC Milan បានសម្រេចវិញហើយផងដែរ នៅពេលពួកគេបានបរាជ័យក្នុងផ្ទះ ២-១ នៃលីគកំពូលអ៉ីតាលីរដូវកាលនេះ តាមរយៈយកឈ្នះ ៣ទល់នឹង០ ពីការធ្វើបានសម្រេចរបស់កីឡាករ Lautaro Martinez និង Romelu Lukaku នៅកីឡដ្ឋាន San Siro នារាត្រីថ្ងៃអាទិត្យ ទី២១ ខែកុម្ភៈ ឆ្នាំ២០២១។

អតីតកីឡាករអន្តរជាតិប៊ែលហ្សិក Romelu Lukaku ដែល Inter Milan ផ្ទេរពីក្លិប Manchester United បានក្លាយជាកីឡាករទី១ របស់ Inter ដែលរកបានគ្រាប់បាល់ក្នុងចំណោម ៤ប្រកួតជាប់ៗគិតចាប់ពីឆ្នាំ១៩៥០ មក ពីការធ្វើបានរបស់កីឡាករ Benito Lorenzi។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃចន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នេះ។

៣ពិន្ទុដ៏សំខាន់ក្រៅដីនេះដែរ បានធ្វើឲ្យ Inter Milan រកបាន ៥៣ពិន្ទុគិតត្រឹម ២៣សប្តាហ៍នាំមុខក្រុមលេខ២ AC Milan ដែលមាន៤៩ពិន្ទុ គ្រាដែលក្រុមការពារតំណែងជើងឯក សេះបង្កង់ Juventus ឈរនៅលេខ៦ មានតែ៤២ពិន្ទុ៕