(ម៉េលប៊ិន)៖ កីឡាករវាយកូនបាល់ទោល Novack Djokovic បានគ្រងតំណែងជើងឯកពានរង្វាន់ Australian Open 2021 នៅប្រទេស បន្ទាប់ពីយកឈ្នះគូប្រជែង Daniil Medvedev មកពីរុស្ស៊ីនៅវគ្គផ្តាច់ព្រ័ត្រដែលត្រូវបានធ្វើឡើងនៅទីក្រុង Melbourne នារាត្រីថ្ងៃអាទិត្យ ទី២១ ខែកុម្ភៈ។

Djokovic ដែលឈរនៅចំណាត់ថ្នាក់លេខ១ ពិភពលោកផងនោះ បានយកឈ្នះពិន្ទុទៅលើ Medvedev ទាំង ៣សិតតែម្តងក្នុងលទ្ធផល ៧-៥ ៦-២ និង ៦-២ ដើម្បីឈ្នះពានក្នុងកម្រិត Grand Slam ជាលើកទី១៨ បន្តដេញតាមពីក្រោយកីឡាករជើងខ្លាំង ២រូប Roger Federer និង Rafael Nadal ដែលឈ្នះពាននេះបានច្រើនជាងគេ បន្តផ្តល់ការខកចិត្តដល់ Medvedev ដែលចាញ់ទាំង ២ប្រកួតនៅវគ្គផ្តាច់ព្រ័ត្រក្នុងពានកម្រិតកំពូលមួយនេះ។

តែយ៉ាងណា កីឡាករអន្តរជាតិសែប៊ី វ័យ ៣៣ឆ្នាំ Djokovic មិនទាន់ចាញ់ការប្រកួតវគ្គផ្តាច់ព្រ័ត្រណាមួយឡើយនៅទីលាន Melbourne Park នៃប្រទេសអូស្រ្តាលី បូករួមទាំងបំបាក់កីឡាករឈរនៅលំដាប់លេខ៤ ពិភពលោក Medvedev ផងដែរ៕