(ភ្នំពេញ)៖ សម្រាប់លទ្ធផលសរុបការប្រកួតជ្រើសរើសជើងឯកយុវជនអាយុក្រោម១៨ឆ្នាំ ឆ្នាំ២០២០-២១ ក្នុងសប្តាហ៍ទី៧ នេះ របស់ក្រុមទាំង ១៦ដែលចូលរួមប្រកួតមានដូចជា៖

ការប្រកួតសម្រាប់ថ្ងៃអាទិត្យ ទី២១ ខែកុម្ភៈ
១៖ ISI ដង្កោសែនជ័យ ៤-២ ព្រះខ័នរាជស្វាយរៀង
២៖ អគ្គិសនីកម្ពុជា ០-១ វិសាខា
៣៖ ភ្នំពេញក្រោន ២-១ សាលាតម្រង់ទិស អភិវឌ្ឍន៍ខាងជើង
៤៖ អាស៊ីអឺរ៉ុបយូណាយធីត ១-២ បឹងកេត
៥៖ សាលាតម្រង់ទិស ខេត្តបាត់ដំបង ៥-០ សាលាតម្រង់ទិស ខេត្តប៉ៃលិន
៦៖ សាលាតម្រង់ទិស ខេត្តពោធិ៍សាត់ ១-០ សាលាតម្រង់ទិស ខេត្តបន្ទាយមានជ័យ
៧៖ សាលាតម្រង់ទិស ខេត្តសៀមរាប ២-០ ក្លិបបាល់ទាត់សៀមរាប
៨៖ សូទីឡូអង្គរ ៣-៣ សាលាតម្រង់ទិស ខេត្តឧត្តរមានជ័យ។

ព្រឹត្តិការណ៍ជើងឯកយុវជន U18 ឆ្នាំ២០២០-២១ ប្រចាំសប្តាហ៍ទី៧ នេះក្រុមវិសាខានៅតែបន្តឈរតារាងដដែល និងមាន ៩ពិន្ទុ ក្រោយពីបានយកឈ្នះអគ្គិសនីកម្ពុជាក្នុងលទ្ធផល ១-០ នៃពូល (ក) ជាមួយគ្នា៕