(សៀមរាប)៖ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានប្រារព្ធកម្មវិធីរាត្រីសមោសរដែលមានឈ្មោះថា រាត្រីអច្ឆរិយ ដើម្បីអបអរសារទរ ដល់ទីប្រឹក្សាធានារ៉ាប់រងឆ្នើម សម្រាប់ការខិតខំប្រឹងប្រែង និងសមិទ្ធផលនៅក្នុងឆ្នាំ ២០២០ ព្រមទាំងការចូលរួមចំណែករបស់ពួកគាត់ក្នុងការប្រឹក្សា និងផ្ដល់ការការពារអនាគតហិរញ្ញវត្ថុ ជូនដល់ក្រុមគ្រួសារកម្ពុជាផងដែរ។

កម្មវិធីនេះត្រូវបានធ្វើឡើង នៅល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ នៅប្រាសាទ ធម្មនន្ទ លើទឹកដីអង្គរ ខេត្តសៀមរាប ដោយមានការចូលរួមពីទីប្រឹក្សាធានារ៉ាប់រងឆ្នើមទូទាំងប្រទេស និងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនសរុបប្រមាណ ២៥០ នាក់ផងដែរ។

កម្មវិធីលើកទឹកចិត្ត និងការកោតសរសើរ នៅក្នុងរាត្រីអច្ឆរិយនេះរួមមាន៖
* សមាជិកភាពពិភពលោក COT (Court Of the Table) ចំនួន ១ រូប
* សមាជិកភាពពិភពលោក MDRT (Million Dollar Round Table) ចំនួន ២១ រូប
* ប្រធានផ្នែកលក់ជាន់ខ្ពស់ឆ្នើម ដែលជាម្ចាស់ពានរង្វាន់ President Cup ចំនួន ១ រូប
* ទីប្រឹក្សារឆ្នើមជាច្រើនរូបទៀត ដែលទទួលបានជ័យលាភី ចូលរួមក្នុងកម្មវិធីនេះ។

លោក Zdenek Rylich នាយកគ្រប់គ្រងនាយកដ្ឋានផ្នែកលក់ បានសម្តែងការកោតសរសើរថា «ក្នុងនាមជាថ្នាក់ដឹកនាំផ្នែកលក់ប្រចាំក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ខ្ញុំពិតជាមានមោទនភាពយ៉ាងខ្លាំង ចំពោះទីប្រឹក្សាឆ្នើម ក៏ដូចជាប្រធានផ្នែកលក់ឆ្នើមរបស់យើងទាំងអស់ ជាពិសេសគឺសមាជិកពិភពលោកលំដាប់ COT (Court Of the Table) ដែលជាជើងឯកនៅក្នុងកម្មវិធីរបស់យើងក្នុងរាត្រីនេះ។ អ្វីដែលកាន់តែធ្វើឲ្យខ្ញុំភ្ញាក់ផ្អើល គឺការរៀបចំកម្មវិធីដ៏អស្ចារ្យនេះ នៅប្រាសាទដ៏ស្រស់ស្អាត លើទឹកដីដ៏ស្រស់ត្រកាល ក្នុងខេត្តសៀមរាប»

ដើម្បីទទួលព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពីក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា សូមតាមដានទំព័រហ្វេសប៊ុក «Manulife Cambodia» តាមរយៈ www.facebook.com/ManulifeKH ឬ ចូលទៅកាន់គេហទំព័រ www.manulife.com.kh