(ភ្នំពេញ)៖ ធនាគារ ជីប ម៉ុង បាន ពង្រីកបន្ថែមនូវម៉ាស៊ីនដាក់ប្រាក់ នៅគ្រប់សាខាទាំងអស់ ដែលអនុញ្ញាតឲ្យអតិថិជនទាំងអស់អាចធ្វើការដកនិងដាក់ប្រាក់ពីម៉ាស៊ីនដាក់ប្រាក់ បានគ្រប់ពេលវេលា និងកាន់តែងាយស្រួលជាងមុន។

ការពង្រីកបន្ថែមនេះ គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការបន្ថែម ក៏ដូចជាកាន់តែផ្តល់ភាពងាយស្រួលដល់អតិថិជន ពោលគឺអតិថិជនមិនចាំបាច់រង់ចាំដកប្រាក់ពីបញ្ជររបស់ធនាគារ ទៀតឡើយ។

បន្ថែមលើសាខាទាំង ១១ នៅបណ្តារាជធានី-ខេត្ត និងម៉ាស៊ីនអេធីអឹម (ATM) របស់ធនាគារ ជីប ម៉ុង អតិថិជនទាំងអស់អាចប្រើសេវាផ្សេងៗ ដូចជា ដាក់ប្រាក់ ដកប្រាក់ ទូទាត់វិក្កបត្រ តាមរយៈភ្នាក់ងារធនាគារ ជីប ម៉ុង ដែលមានជាង ១០០ ទីតាំង ព្រមទាំងដៃគូសហការជាង ៦០០ ទីតាំង ដែលអតិថិជនអាចធ្វើប្រតិបត្តិការហរិញ្ញវត្ថុបានយ៉ាងងាយស្រួល និងប្រសើរជាងមុន។

សម្រាប់ ព័ត៌មាន បន្ថែម សូម ទាក់ទង មក លេខ៖ 081 811 911 ឬ 066 811 911។ លក្ខខណ្ឌ ផ្សេង ៗ ត្រូវ បាន អនុវត្ត៕