(សិង្ហបុរី)៖ ថ្មីនេះ ក្រុមហ៊ុន EPSON បានប្រកាសតែងតាំងលោក Siew Jin Kiat ដែលជាជនជាតិសិង្ហបុរីដំបូងគេបង្អស់ ឲ្យកាន់តំណែងជាប្រធានគ្រប់គ្រងប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់ ក្រុមហ៊ុន EPSON នៅប្រទេសសិង្ហបុរី ចូលជាធរមាននៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១តទៅ។

គួរបញ្ជាក់ថា លោកត្រូវបានជ្រើសតាំងដើម្បីបន្ត ដំណែង ពីលោក Munenori Ando ដែលនឹងត្រូវវិលត្រឡប់ទៅកាន់ក្រុមហ៊ុនសាជីវកម្ម Seiko Epson នៅក្នុងប្រទេស ជប៉ុនវិញដើម្បីកាន់មុខតំណែងថ្មី។ ការតែងតាំងមុខតំណែងជាន់ខ្ពស់នៅក្នុងក្រុមហ៊ុននេះ ស្របពេលដែលលោក Siew Jin Kiat បានបម្រើការងារជូនក្រុមហ៊ុន EPSON នៅប្រទេសសិង្ហបុរី (ទីស្នាក់ការអាស៊ីអាគ្នេយ៍) អស់រយៈពេល ២៥ ឆ្នាំ។

លោក Siew Jin Kiat នឹងក្លាយជាប្រធានគ្រប់គ្រងប្រចាំតំបន់ របស់ក្រុមហ៊ុន Epson Singapore ការិយាល័យ អាស៊ីអាគ្នេយ៍ ដែលជាជនជាតិ សិង្ហបុរី ដំបូងគេបង្អស់។ នេះសរបញ្ចាក់យ៉ាងច្បាស់ អំពីទឹសដៅរបស់ទីស្នាក់ការ ក្រុមហ៊ុន សាជីវកម្ម Seiko Epson ក្នុងការ ដំឡើងឋានះ ដល់បុគ្គលិក ក្នុងស្រុកដែលមានសម្ថភាព អោយក្លាយជាអ្នកដឹកនាំ ដ៏សំខាន់ និងការ ប្តេជ្ញាចិត្ត យ៉ាងមុតមាំ ក្នុងការលើកស្ទួយ បុគ្គលិកដែលមាន ទេពកោសល្យ នៅក្នុងវប្បធម៍ចម្រុះនេះ។ ការបន្តតំណែងនេះស្របពេលដែលក្រុមហ៊ុន Epson នៅប្រទេសសិង្ហបុរី (ទីស្នាក់ការអាស៊ីអាគ្នេយ៍) ប្ដូរទៅទីតាំងថ្មី។

ការិយាល័យថ្មីអមដោយមជ្ឈមណ្ឌល ចំនួនពីរ គឺមជ្ឍមណ្ឌល ពិព៍ណ ផលិតផល គ្រប់ប្រភេទ របស់ Epson សំរាប់វិស័យពាណិជ្ជកម្ម និង ឧស្សាហ៍កម្ម ដែលជាខែលជំរុញដល់ការអភិវឌ្ឍន៍ និងភាពរីកចំរើន ដល់វិស័យ ពាណិជ្ជកម្មនៅក្នុងតំបន់។ ដោយសារតែយើងខិតខំធ្វើការ ដើម្បីក្លាយជាដៃគូដ៏ល្អបំផុត ជូនអតិថិជនរបស់យើង នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ តាមរយៈបច្ចេកវិទ្យា និងដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ភាពម៉ឺងម៉ាត់ និងច្បាស់លាស់ ដូច្នេះហើយថ្នាក់ដឹកនាំដែលយល់ដឹងពីរបៀប ធ្វើយ៉ាងណាដើម្បីឲ្យក្រុមហ៊ុន Epson ទទួលបានឧត្ដមប្រយោជន៍ ដើម្បីលើកកម្ពស់តម្លៃទៅដល់អតិថិជនរបស់យើង គឺជាគន្លឹះនាំយើងទៅរកភាពជោគជ័យ។

 នៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ លោក Siew Jin Kiat បានក្លាយជាអ្នកដឹកនាំដែលមានសមត្ថភាពខ្លាំងក្លា ពោរពេញទៅដោយបទពិសោធន៍ឆ្លងកាត់អាជីវកម្មផ្សេងៗ ហើយយើងខ្ញុំរំភើបចិត្តក្រៃលែងដែលបានគាត់ចូលមកកាន់តំណែងនៅក្នុងតំបន់ ដែលបន្តបង្ហាញពីសក្ដានុពលខ្ពស់ដើម្បីភាពរីកចម្រើន។ យើងខ្ញុំកំពុងទន្ទឹងរង់ចាំមើលលោក Siew Jin Kiat បង្ហាញពីបំណងប្រាថ្នា និងថាមពលក្នុងការបំពេញតួនាទីភាពជាអ្នកដឹកនាំថ្មីរបស់ខ្លួន។

ក្រោមការការគ្រប់គ្រងរបស់លោក Siew Jin Kiat ក្រុមហ៊ុន EPSON នៅប្រទេសសិង្ហបុរី (ទីស្នាក់ការអាស៊ីអាគ្នេយ៍) បានសម្រេចនូវតួនាទីភាពជាអ្នកដឹកនាំដ៏រឹងមាំសម្រាប់ អាជីវកម្មម៉ាស៊ីនព្រីន (Inkjet) និងឧបករណ៍បញ្ចាំងស្លាយ (projector)។ លើសពីនេះទៅទៀត បទពិសោធន៍ការងារសម្បូរណ៍បែបរបស់លោកគួបផ្សំនឹងមុខងារអាជីវកម្មផ្សេងទៀតដូចជា ក្រុមព្រឹក្សាយោបល់ សេវាបម្រើអតិថិជន ខ្សែសង្វាក់ផ្គត់ផ្គង់ ស្លាកយីហោ និងប្រព័ន្ធផ្សព្វផ្សាយ ជាដើមនោះ មានន័យថា លោកអាចនាំមកនូវទស្សនវិស័យជារួមមួយក្នុងការដោះស្រាយបញ្ហាប្រឈមនានា និងដឹកនាំស្ថាប័នតាមយុទ្ធសាស្រ្ដនៅក្នុងទិដ្ឋភាពមួយប្រកបដោយការផ្លាស់ប្ដូរ និងភាពស្វាហាប់។

ក្រុមហ៊ុន EPSON ក៏បានថ្លែងអំណរគុណលោក Munenori Ando ដែលបានរួមចំណែកក្នុងការធ្វើឲ្យអាជីវកម្មនៅក្នុងអាស៊ីអាគ្នេយ៍អោយ មានការរីកចម្រើន។ ជាពិសេសលោក Munenori Ando បានដឹកនាំចំណុចស្នូលជាយុទ្ធសាស្រ្ដរបស់ EPSON ពីអាជីវកម្មខ្នាតធំ ដ៏ធំមួយទៅជាអាជីវកម្ម ដ៏រឹងមាំនាពេលបច្ចុប្បន្ន។ ក្រុមហ៊ុន EPSON មានគោលជំហររឹងមាំបែបនេះ ដោយសារតែរូបគាត់បានបង្កើតស្នាដៃសំខាន់ៗជាច្រើនកន្លងមក។

នៅពេលធ្វើអត្ថាធិប្បាយអំពីការតែងតាំងនេះ លោក Siew Jin Kiat បានមានប្រសាសន៍ថា «ខ្ញុំមានកិត្តិយសណាស់ ដែលបានដឹកនាំក្រុមហ៊ុនដែលមានបុគ្គលមានជំនាញ នៅក្នុងទំព័របន្ទាប់នៃប្រវត្តិសាស្រ្ត រីកចម្រើនរបស់ក្រុមហ៊ុន Epson SEA។ ដោយកិច្ចសហការ និងការងារជាក្រុម ខ្ញុំតែងតែមានក្ដីសោមនស្សរីករាយ ក្នុងការអនុវត្តការងារនេះ យើងនឹងធ្វើការជាមួយគ្នា ដើម្បីធ្វើឲ្យក្រុមហ៊ុន EPSON នៅប្រទេសសិង្ហបុរី (ទីស្នាក់ការអាស៊ីអាគ្នេយ៍) ក្លាយជាក្រុមហ៊ុនមួយ ដែលមិនអាចខ្វះបានសម្រាប់បុគ្គលិកដៃគូ និងដៃគូអាជីវកម្មនានានៅក្នុងវប្បធម៌មួយ ដែលលើកកម្ពស់តម្លាភាព កិច្ចសហការ និងភាពច្នៃប្រឌិត»