(ភ្នំពេញ)៖ ហាងតែ R&B Tea Cambodia ម៉ាកល្បីប្រចាំតៃវ៉ាន់ បានបើកសម្ពោធសាខាថ្មីបន្ថែមទៀតហើយនៅកម្ពុជា ទីតាំងស្ថិតនៅ Viewpark Mall ( Beong kok )។ ដើម្បីអបអរសាទរ ក្នុងឱកាសបើកសាខាថ្មីនេះ R&B Tea Cambodia នឹងចែកជូនភេសជ្ជៈ ចំនួន ៥០កែវ ដោយឥតគិតថ្លៃសម្រាប់៥០នាក់ដំបូង។

ត្បិតណាស់ ហាងតែ R&B Tea Cambodia នៅសាខាថ្មីនេះ ទើបតែបើកសម្ពោធ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ តែទទួលបានការគាំទ្រខ្ពស់ពីអតិថិជន។

ម្ចាស់ហាងវ័យក្មេង កញ្ញា លីលី បានឱ្យដឹងថា «នេះជាទីតាំងទី៥ ហើយ ដែលក្រុមហ៊ុនតែ R&B បានពង្រីកសាខាថ្មី ស្ថិតនៅ Viewpark Mall ក្នុងទឹកដីបឹងកក់ ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជន នូវរសជាតិថ្មី ប្លែក ហើយឆ្ងាញ់ ចង់ក្រេបឱជារសនៃ តែ R&B ដែលមានវត្តមានលើទឹកដីកម្ពុជា»។

កញ្ញាថ្លែងបន្ដថា ដើម្បីជាការថ្លែងអំណរគុណ និងផ្ដល់ភាពងាយស្រួលដល់អតិថិជន ហាងតែ R&B Tea Cambodia នឹងបន្ដពង្រីកសាខាជាច្រើនបន្ថែមទៀតនៅរាជធានីភ្នំពេញ ដើម្បីបង្ខិតសេវាកម្មនៃភេសជ្ជៈដ៏ឈ្ងុយឆ្ងាញ់កាន់តែជិតអតិថិជន។

ហាងតែ R&B Tea Cambodia មានសេវាកម្ម និងអនាម័យខ្ពស់ ជាមួយរសជាតិឈ្ងុយឆ្ងាញ់ពិសា តម្លៃសមរម្យ បរិយាកាសល្អ រចនាបថដ៏ល្អឥតខ្ចោះ ទីតាំងធំទូលាយ ងាយស្រួល ពិសាបណ្ដើរ សិក្សា និងពិភាក្សាការងារបណ្ដើរ។

សូមជម្រាបថា ក្នុងឱកាសបើកសម្ពោធសាខាថ្មីនេះ ក៏មានវត្ដមានរបស់លោក ចេន ជាទូតសុឆន្ទៈនៃ R&B Tea Cambodiaផងដែរ៕