(ភ្នំពេញ)៖ ការប្រកួតបវរកញ្ញាភេទទី៣នៅកម្ពុជាលើកដំបូង កាលពីចុងសប្ដាហ៍មុននេះ បានទទួលផ្លែផ្កាខ្ពស់ បើទោះជាការរៀបចំបានជួបបញ្ហាជាច្រើន ព្រោះតែការផ្ទុះជំងឺកូវីដ១៩ក្ដី។

លោក ម៉ែន និមលរតន៍ អ្នករៀបចំកម្មវិធីប្រកួត បានបង្ហាញពីភាពរីករាយ និងសប្បាយចិត្តដោយការរៀបចំ ការប្រកួតបវរកញ្ញាភេទទី៣ដំបូង ទទួលបានផ្លែផ្កាលើសពីការរំពឹងទុករបស់ខ្លួន។

លោកបានថ្លែងថា «យើងមិនរំពឹងថា អាចមានលទ្ធផលខ្ពស់បែបនេះទេ ព្រោះអីគ្រាន់តែប្រកាសរៀបចំភ្លាម ផ្ទុះកូវីដ១៩ភ្លែត ធ្វើឲ្យខ្ញុំស្រងាកចិត្តជាខ្លាំង។ តែយ៉ាងណាយើងពិតជាសប្បាយចិត្ត ដោយឃើញអ្នកឈ្នះក្នុងកម្មវិធីនេះសុទ្ធសឹងតែ ជាអ្នកមានសមត្ថភាពខ្ពស់»

អ្នកគ្រប់គ្រងការប្រកួតរូបនេះបន្តថា ជ័យលាភីបវរកញ្ញាភេទទី៣ កម្ពុជា២០២០ ទាំង៥រូបមាន ដូចជាជយលាភីបានទៅលើកញ្ញាឯកភេទទី៣ ពាក់ស្លាកលេខ២ មានឈ្មោះថា «SAIFHON» ជយលាភីរងទី១កញ្ញា Hani ជយលាភីរងទី២កញ្ញា Anna។ ជយលាភីទាំង៥រូបនឹងចុះហត្ថលេខា លើកិច្ចសន្យាគ្រប់គ្រងជាមួយក្រុមហ៊ុន CAMBODIAINTERNATIONALMODELS រយៈពេល២ឆ្នាំ។

សម្រាប់ប្រាក់រង្វាន់ដែលបវរកញ្ញាភេទទី៣ កម្ពុជា២០២០ទទួលបានរួមមាន៖
តំណែងរងទី៤ទទួលបានបាច់ផ្កាពិសេសពី JolieBoutique, រង្វាន់ពី Obsidian,រង្វាន់ពី Proda, រង្វាន់ពី ElixirCambodia, ខ្សែឈៀងនិងមកុដ។
តំណែងរងទី៣ទទួលបានបាច់ផ្កាពិសេសពី JolieBoutique រង្វាន់ពី Obsidian, រង្វាន់ពី Proda, រង្វាន់ពី ElixirCambodia, ខ្សែឈៀងនិងមកុដ។
តំណែងរងទី២ទទួលបានបាច់ផ្កាពិសេសពី JolieBoutique, រង្វាន់ពី Obsidian, រង្វាន់ពី Proda, រង្វាន់ពី ElixirCambodia, ខ្សែឈៀង និងមកុដពី CSNJ។
តំណែងរងទី១ទទួលបានផ្កាពិសេសពី JolieBoutique, រង្វាន់ពី Obsidian, រង្វាន់ពី Proda, រង្វាន់ពី ElixirCambodia, ខ្សែឈៀង និងមកុដពី CSNJ។

ជយលាភីបវរកញ្ញាភេទទី៣កម្ពុជា២០២០ ទទួលបានបាច់ផ្កាពិសេសពី JolieBoutique, រង្វាន់ពី Obsidian, រង្វាន់ពី Proda, រង្វាន់ពី ElixirCambodia, Voucher៣០០០ដុល្លារ សំរាប់ថែរក្សាសម្រស់នៅ U2BE, ពានកិត្តិយស, ខ្សែឈៀង និងមកុដតម្លៃ១០០០០ដុល្លារពី CSNJ។

ជយលាភីបវរកញ្ញាភេទទី៣កម្ពុជា២០២០ទាំងអស់ នឹងធ្វើដំណើរទស្សនកិច្ចក្នុងខេត្តមួយចំនួន ក្នុងប្រទេសកម្ពុជា ដើម្បីផ្សព្វផ្សាយពីតំបន់ទេសចរណ៍ ប្រពៃណី និងវប្បធម៌ ក្នុងអំឡុងពេលនៃការគ្រងមកុដ ក្នុងនាមជាជយលាភីបវរកញ្ញាបវរកញ្ញាភេទទី៣កម្ពុជា២០២០។ ក្រោយការរៀបចំលើកទី១ ប្រកបដោយជោគជ័យកម្មវិធីប្រកួតបវរកញ្ញាភេទទី៣ លើកទី២ក្នុងឆ្នាំ២០២១នេះ ត្រៀមនឹងរៀបចំជាថ្មីទៀត ក្នុងពេលដ៏ខ្លីខាងមុខ៕