(ភ្នំពេញ)៖ សម្រាប់ការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៥ ឆ្នាំ២០២១ (ថ្នាក់ខេត្ត) បានឈានចូលសប្តាហ៍ទី២ ហើយដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៣-២៤ ស្អែកនេះ និងមាន ១៨ក្រុមចូលរួមប្រកួតរួមមាន៖

ការប្រកួតនៅថ្ងៃអង្គារ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២១៖
១៖ មន្ទីរ អយក ខេត្តកំពង់ស្ពឺ Vs មន្ទីរ អយក ខេត្តកំពង់ឆ្នាំង
២៖ ស.ស.យ.ក ខេត្តបាត់ដំបង Vs ស.យ.ស.ស ខេត្តពោធិ៍សាត់
៣៖ សៀមរាប អេហ្វស៊ី Vs កងរាជអាវុធហត្ថ ខេត្តកំពង់ធំ
៤៖ មន្ទីរ អយក ខេត្តកែប Vs មន្ទីរ អយក ខេត្តកំពត
៥៖ សមាគមកីឡា ខេត្តព្រះវិហារ Vs មន្ទីរ អយក ខេត្តត្បូងឃ្មុំ។

ការប្រកួតនៅថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១៖
១៖ រដ្ឋបាល ខេត្តតាកែវ Vs ភ្នំពេញហ្គាឡាក់ស៊ី
២៖ ខេត្តបន្ទាយមានជ័យ Vs សូហ្វីយ៉ាប៉ៃលិន
៣៖ មន្ទីរ អយក ខេត្តកំពង់ចាម Vs ខេត្តកណ្តាល
៤៖ ខេត្តព្រះសីហនុ Vs កោះកង់ អេហ្វស៊ី។

ព្រឹត្តិការណ៍ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា លើកទី១៥ ឆ្នាំ២០២១ (ថ្នាក់ខេត្ត) ប្រចាំសប្តាហ៍ទី២ នេះមានគូពិសេសរវាងមន្ទីរ អយក ខេត្តកំពង់ស្ពឺ ដែលឈរនៅចំណាត់ថ្នាក់លេខ៣ នឹងត្រូវប៉ះមន្ទីរ អយក ខេត្តកំពង់ឆ្នាំង ឈរនៅចំណាត់ថ្នាក់លេខ១ ស្ថិតក្នុងពូល (ក) ជាមួយគ្នា៕