(ភ្នំពេញ)៖ ក្រោយឈានជើងមកគ្រប់គ្រងប្រេន CTM ដែលជាប្រេនទី៣ របស់ខ្លួនជាថ្មីម្តងទៀត លោកស្រី ទ្រី ដាណា អគ្គនាយិកា ក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី និងលោក ហ៊ីង បញ្ញារិទ្ធិ អគ្គនាយក ក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី បានប្រមូលតំណាងដេប៉ូ និងតំណាងចែកចាយប្រេនមួយនេះ មកបង្ហាត់បង្រៀន និងពង្រឹងបន្ថែមទៀត លើការលើកផលិតផលគ្រឿងសំអាងប្រេប CTM។ សិក្ខាកាមជាង៥០០នាក់ បានមកជួបជុំគ្នាជាថ្មីម្តងទៀត នៅអាគារព្រីមៀវ អ៊ីអន២ រាជធានីភ្នំពេញ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមការបង្រៀន និងដឹកនាំដោយផ្ទាល់ពីម្ចាស់ក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី ។

ថ្លែងនៅក្នុងសិក្ខាសាសានេះ លោកស្រី ទ្រី ដាណា អគ្គនាយិកា ក្រុមហ៊ុនដាណាទ្រី បានលើកឡើងថា គោលបំណងសំខាន់នៅក្នុងថ្ងៃនេះ គឺលោកស្រី ចង់ពង្រឹងបន្ថែមលើសមត្ថភាពរបស់តំណាងដេប៉ូ និងតំណាងចែកចាយរបស់ប្រេន CTM ទាំងអស់ ឲ្យខ្លាំងក្លាយឡើងវិញ និងវាយលុកទីផ្សារបានដូច NNP ផងដែរ។

ក្នុងនាមជាថ្នាក់ដឹកនាំនារីប្រមាណជាង៧ម៉ឺននាក់ បានបញ្ជា់បន្ថែមថា សិក្ខាសាលានាថ្ងៃនេះ គឺពិតជាបានផ្តល់អត្ថប្រយោជន៍ជាច្រើន ទៅដល់តំណាងដេប៉ូ និងចែកចាយគ្រឿងសម្អាង ប្រេន CTM ។

ម្ចាស់ដេប៉ូឆ្នើម CTM ចំនួន៣រូប រួមមាន លោកស្រី ឈន វួចលីម ម្ចាស់ដេប៉ូ CTM ប្រចាំស្រុកស្អាង កញ្ញា យ៉េង ស្រីប៉ុច ម្ចាស់ដេប៉ូ CTM ប្រចាំស្រុកមុខកំពូល និងលោកស្រី ណន ស្រីទង ម្ចាស់ដេប៉ូសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ បានលើកឡើងព្រមៗគ្នាថា សិក្ខាសាលានាថ្ងៃនេះ ពិតជាផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ពួកគាត់ ទាំងចំណេះដឹងក្នុងការលក់ ការធ្វើទីផ្សារ និងអ្វីដែលសំខាន់ គឺកាស្គាល់ពីខ្លួនឯង និងការកំណត់គោលដៅខ្លួនក្នុងការដាក់ដើមទុនរកស៊ីជាមួយក្រុមហ៊ុនដាណាទ្រី។

លោកស្រី ឈន វួចលីម ម្ចាស់ដេប៉ូ CTM ប្រចាំស្រុកស្អាង បានរៀបរាប់ឲ្យដឹងថា ចំណេះដឹងដែលលោកស្រី ទទួលបាននៅថ្ងៃនេះ គឺលោកស្រីនឹងយកទៅពង្រឹងការលក់ផលិតផលប្រេន CTM បន្តទៀត ដើម្បីឲ្យ លោកស្រី ក៏ដូចជាតំណាងផ្សេងៗទៀត អាចរកប្រាក់ចំណូលបានច្រើន ក្នុងការរកស៊ីជាមួយ ក្រុមហ៊ុនដាណាទ្រី។

កញ្ញា យ៉េង ស្រីប៉ុច ម្ចាស់ដេប៉ូ CTM ប្រចាំស្រុកមុខកំពូល បានប្រៀបធៀបភាពខុសគ្នា នៅមុនពេលចូលរួមសិក្ខាសាលា និងក្រោយចូលរួមសិក្ខាសាលាឲ្យដឹងថា កញ្ញា ទើបស្គាល់ខ្លួនឯងកាន់តែច្បាស់ជាងមុន ហើយក៏ចាប់ផ្តើមកំណត់គោលដៅខ្លួនឯងជាថ្មីផងដែរ។

ងាកមើលចាប់អារម្មណ៍ពី លោកស្រី ណន ស្រីទង ម្ចាស់ដេប៉ូសង្កាត់ស្ពានថ្ម ខណ្ឌដង្កោវិញម្តង លោកស្រី បានបង្ហាញក្តីរំពឹងថា ការឈានជើងចូលរកស៊ីជាមួយក្រុមហ៊ុនដាណាទ្រី គឺមិនមែនសម្រេចចិត្តភ្លាមៗឡើយ គឺលោកស្រី បានស្គាល់ច្បាស់ពីប្រវត្ថិរបស់ក្រុមហ៊ុន ពីថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន និងជាពិសេសនោះ គឺការទំនួលខុសត្រូវជូនដល់តំណាងដេរប៉ូ និងតំណាងចែកចាយតែម្តង។ នេះជាមូលហេតុ ដែលធ្វើឲ្យ លោកស្រី ណន ស្រីទង សម្រេចបោះទុនជាមួយក្រុមហ៊ុន ក្នុងការនាំចូលគ្រឿងសម្អាងប្រេន CTM មកចែកចាយបន្ត។

សហគ្រិនវ័យក្មេងលោកស្រី ទ្រី ដាណា ដែលបច្ចុប្បន្ន មានអាជីវកម្មជាច្រើននៅក្នុងដៃ បានបង្ហាញច្បាស់ៗថា សម្រាប់ប្រេន CTM គឺមិនខុសពីប្រេនដទៃទៀត ដែលមាននៅក្នុងក្រុមហ៊ុនឡើយ គឺលោកស្រី មានយុទ្ធសាស្រ្តដឹកនាំដូចៗគ្នា គោលដៅ គឺចង់ឲ្យស្រ្តីៗទាំងអស់មានអាជីវកម្មរឹងមាំក្នុងដៃ មានប្រាក់ចំណូលច្រើន និងមានជីវភាពធូរធារ និងក្លាយជាអ្នកមានទាំងអស់គ្នា។

លោកស្រី បានបន្ថែមថា សម្រាប់ប្រេន CTM ក៏នឹងមានការលើកទឹកចិត្តដល់ដេប៉ូចែកចាយ និងតំណាងឆ្នើមរបស់ក្រុមហ៊ុនផងដែរ ដោយការលើកទឹកចិត្តនេះ គឺផ្តល់ជូនតារមរយៈការផ្តល់រង្វាន់ជាច្រើនសន្ធឹកសន្ធាប់ នាពេលឆាប់ៗនេះខាងមុខនេះ៕