(សៀមរាប)៖ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានរៀបចំកិច្ចប្រជុំធំ និងប្រកាសបើកជាផ្លូវការ «MDRT ក្លឹបជំនាន់ថ្មី» (Next Million Dollar Round Table Club) ដែលជាកម្មវីធីពិសេស និងលើកដំបូងបង្អស់ សម្រាប់ទីប្រឹក្សាធានារ៉ាប់រង ដែលជាសមាជិកលំដាប់ពិភពលោក MDRT ទីប្រឹក្សាឆ្នើម (Core Producer) ក៏ដូចជាប្រធានផ្នែកលក់សរុបជាង ២០០ នាក់នៅទូទាំងប្រទេសកម្ពុជា។

កម្មវិធីនេះរៀបចំឡើង ដើម្បីបង្ហាញពីផែនការសកម្មភាព និងលទ្ឋផលរំពឹងទុកពីសមាជិកភាពលំដាប់ថ្នាក់អន្តរជាតិ MDRT ឆ្នាំ ២០២១ នេះផងដែរ។

ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានធ្វើការជ្រើសរើសទីប្រឹក្សាជំនាញរបស់ខ្លួនយ៉ាងសម្រិតសម្រាំង ដើម្បីក្លាយជាសមាជិករបស់ «NEXT MDRT Club» នេះ តាមរយៈសមត្ថិភាព និងជំនាញផ្តល់ការប្រឹក្សាយោបល់ ដល់អតិថិជនប្រកបដោយវិជ្ជាជីវ: និងក្រមសីលធម៌ខ្ពស់របស់ពួកគាត់។ «NEXT MDRT Club» ក៏ជាការឆ្លុះបញ្ចាំងផងដែរនូវការត្រៀមខ្លួន របស់ក្រុមហ៊ុនដើម្បីអភិវឌ្ឍន៍ទីប្រឹក្សាធានារ៉ាប់រងរបស់ខ្លួនឲ្យឈានដល់សមាជិកភាពលំដាប់ពិភពលោក MDRT, COT និង TOT តាមរយៈការបណ្តុះបណ្តាល ការចែករំលែកចំណេះដឹង បទពិសោធន៍ប្រចាំខែ ការទទួលស្គាល់ ការផ្សព្វផ្សាយជាសាធារណៈ កម្មវិធីលើកទឺកចិត្តពិសេសៗជាច្រើន។

នេះជាមោទនភាពរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ក៏ដូចជាវិស័យធានារ៉ាប់រងអាយុជីវិតទាំងមូល ក្នុងប្រទេសកម្ពុជា ដែលមានទីប្រឹក្សាធានារ៉ាប់រងកាន់តែច្រើនឡើងៗ ទទួលបានការទទួលស្គាល់ថ្នាក់ អន្តរជាតិតាមរយៈសមាជិកភាព Million Dollar Round Table (MDRT) នេះ។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន MDRT មានអ្នកឯកទេសនាំមុខគេក្នុងវិស័យធានារ៉ាប់រងអាយុជីវិត និងសេវាកម្មហិរញ្ញវត្ថុជាង ៦៥ ០០០ នាក់ដែលជាសមាជិកមកពីបណ្តាក្រុមហ៊ុនអន្តរជាតិជាង ៥០០ ក្រុមហ៊ុន និងមកពី ៧២ ប្រទេសរួមទាំងប្រទេសកម្ពុជាផងដែរ។

ដើម្បីទទួលព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពីក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា សូមតាមដានទំព័រហ្វេសប៊ុក «Manulife Cambodia» តាមរយៈ www.facebook.com/ManulifeKH ឬ ចូលទៅកាន់គេហទំព័រ www.manulife.com.kh