(ភ្នំពេញ)៖ ចាប់តំាងពីតារាចម្រៀង ព្រាប សុវត្ថិ បង្ហាញខ្លួនក្នុងផលិតកម្ម Galaxy Navatra មក គេសង្កេតឃើញថា បទស្ទើរតែទំាងអស់ សុទ្ធតែទទួលបានការគាំទ្រយ៉ាងខ្លាំង ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់ មិនថាបទញាក់ ឬមនោសញ្ចេតនានោះទេ គឺសុទ្ធតែទាក់បេះដូងអ្នកស្តាប់ ឲ្យលង់ទៅតាមស្តាប់ហើយស្តាប់ទៀត មិនចេះធុញទ្រាន់ និងជិនណាយឡើយ។

ទន្ទឹមនឹងភាពជោគជ័យនេះ ខាងផលិតកម្ម Galaxy Navatra បានទំលាយ រឿងមួយ កាលពីម្សិលមិញប្រាប់ថា «Idol សមត្ថភាពគួរឲ្យសរសើរ អាចរ៉េប និងច្រៀងបត់បែន បានគ្រប់ទម្រង់ នៃបទចម្រៀង កំពូលតារាចម្រៀង ព្រាប សុវត្ថិ ចេញប្រាំបីបទ ត្រឹមតែ៣សប្តាហ៍ មានអ្នកទស្សនាសរុបដល់ទៅជាង២០លានដង អរគុណបងប្អូនគាំទ្រទាំងអស់»

ចំណែកអ្នកគាំទ្រឯណោះវិញ ក៏បានសាទរ ព្រមទាំងខមិនកោតសរសើរនូវជោគជ័យ ជាច្រើនផងដែរ។

តោះដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀត សូមស្តាប់បទទំាង ៨នេះទំាងអស់គ្នា ដែលបានភ្ជាប់ជូនខាងក្រោមនេះ៖