(ភ្នំពេញ)៖ ក្នុងរយៈពេល២ខែកន្លងមកនេះ ពលរដ្ឋកម្ពុជា បានដាក់ពាក្យជ្រើសតាំងបុគ្គលណា ដែលបានធ្វើសកម្មភាពល្អៗ ក្នុងការជួយប្រទេសជាតិ អ្នកជិតខាង ភូមិ និងខេត្តរបស់ខ្លួន។ កម្មវិធីដែលមានឈ្មោះថា ពានរង្វាន់ពលរដ្ឋគំរូ Smart នេះ គឺជាផ្នែកមួយនៃយុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា» របស់ក្រុមហ៊ុន Smart Axiata។

អ្នកត្រូវបានជ្រើសតាំង បានធ្វើអំពើល្អផ្សេងៗគ្នា រាប់ចាប់ពីបានជួយប្រជាពលរដ្ឋក្រីក្រ រហូតដល់អ្នកដែលការពារ បរិស្ថាន និងអ្នកដែលបានរៃអង្គាសប្រាក់ សម្រាប់សប្បុរសធម៌។

បេក្ខជនបេក្ខនារីជាប់វគ្គផ្តាច់ព្រ័ត្រទាំង១០អ្នកនេះ នឹងបង្ហាញខ្លួននៅក្នុងកម្មវិធីរាត្រីសមោសមួយ ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ នៅផ្សារទំនើបអេអន២ ជាពេលដែលម្ចាស់ពានរង្វាន់ពលរដ្ឋគំរូ Smart ប្រចាំឆ្នាំ២០២០ នឹងត្រូវបានប្រកាសឡើងដោយគណៈកម្មការដែលមានសមាជិកចំនួន៣នាក់។

លោក Thomas Hundt (ថូម៉ាស ហ៊ុន) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានថ្លែងថា «យើងខ្ញុំនៅក្រុមហ៊ុន Smart ពិតជាមានសេចក្ដីរីករាយ យ៉ាងខ្លាំងចំពោះពលរដ្ឋកម្ពុជា ដែលបានចំណាយពេលវេលាជ្រើសតាំងបុគ្គលទាំងឡាយណា ដែលបានធ្វើអំពើល្អដើម្បីជួយដល់ពួកគេ ឬសហគមន៍របស់ពួកគេ»

ជាមួយនឹងការជ្រើសតាំងរាប់រយដែលត្រូវបានធ្វើរួចហើយនោះ អ្នករៀបចំកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart ឆ្នាំ២០២០ កំពុងពិភាក្សាគ្នាអំពីបេក្ខភាពទាំង១០រូប ជាមួយគណៈកម្មការមួយដែលមានសមាជិក ៣នាក់។

ព័ត៌មានលម្អិតអំពីគណៈកម្មការរបស់កម្មវិធីពានរង្វាន់ពលរដ្ឋគំរូស្មាត ត្រូវបានរំពឹងថានឹងត្រូវប្រកាស នៅដើមខែមីនាខាងមុខនេះ។ បេក្ខភាពមួយរូប នឹងត្រូវបានជ្រើសរើសដោយគណៈកម្មការ ដើម្បីទទួលបានទឹកប្រាក់ចំនួន១ម៉ឺនដុល្លារ។

លោក Thomas បានបន្ថែមថា «យើងខ្ញុំក៏មានការស្ងើចស្ញែងយ៉ាងខ្លាំងផងដែរ ចំពោះចំនួន និងគុណភាពនៃការជ្រើសតាំង ក៏ដូចជាការឆ្លើយតប ពីអ្នកត្រូវបានជ្រើសតាំង»

លោកបន្ដថា «ក្នុងការរក្សាស្មារតីរបស់យុទ្ធនាការនេះ អ្នកត្រូវបានជ្រើសតាំងជាច្រើនបានប្រាប់យើងថា ពួកគេនឹងធ្វើអំពើល្អដែលពួកគេ បានធ្វើជាបន្តទៀត បើទោះជាទទួលបាន ឬមិនទទួលបានពានរង្វាន់ក៏ដោយ។ ហើយនេះ ពិតជាអ្វីដែលកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart មានបំណងចង់ឃើញ»

យុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា» របស់ក្រុមហ៊ុន Smart Axiata បានចាប់ផ្ដើមនៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ជាមួយនឹងការចេញផ្សាយវីដេអូ របស់យុទ្ធនាគារ «ឆ្ពោះទៅមុខរួមគ្នា»

កម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart គ្រាន់តែជាគំនិតផ្តួចផ្តើមមួយក្នុងចំណោមគំនិតផ្តួចផ្តើម និងព្រឹត្តិការណ៍នានានៃទំនួលខុសត្រូវសង្គមរបស់សាជីវកម្មប៉ុណ្ណោះ ដែលបង្កើតបានជាយុទ្ធនាគារ «ឆ្ពោះទៅមុខរួមគ្នា»

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/SmartForCambodia  ឬចូលទៅកាន់គេហទំព័រ www.smart.com.kh