(អាមេរិក)៖ បណ្ដាញផ្កាយរណបតភ្ជាប់អ៊ីធឺណិត Starlink របស់ក្រុមហ៊ុន SpaceX ដែលមានលោក Elon Musk ជាម្ចាស់ នឹងបង្កើតល្បឿនលឿនបំផុតរហូតដល់ 300 Mbps នៅចុងឆ្នាំនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Verge នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២១។

សារព័ត៌មានខាងលើ បានចុះផ្សាយថា លោក Elon Musk បានបង្ហោះសារនៅលើបណ្ដាញសង្គម Twitter ថា នៅចុងឆ្នាំនេះ ល្បឿនអ៊ីនធឺណេតរបស់ Starlink នឹងកើនឡើងដល់ 300 Mbps ខណៈដែលបច្ចុប្បន្នមានល្បឿនចន្លោះពី 50 ទៅ 150 Mbps ។

គួរបញ្ជាក់ផងដែរថា Starlink ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៥ ក្នុងគោលដៅតភ្ជាប់ និងបង្កើតបណ្ដាញអ៊ីនធឺណេតតាមរយៈប្រព័ន្ធផ្កាយរណប ដែលមានល្បឿនលឿន៕