(ភ្នំពេញ)៖ ការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៥ ឆ្នាំ២០២១ ថ្នាក់ខេត្ត បានឈានចូលសប្តាហ៍ទី២ ហើយ ដោយមាន ១០ក្រុមទទួលបានលទ្ធផល ៥ប្រកួតនៅថ្ងៃអង្គារ ទី២៣ ខែកុម្ភៈនេះរួមមាន៖

១៖ មន្ទីរ អយក ខេត្តកំពង់ស្ពឺ ២-១ មន្ទីរ អយក ខេត្តកំពង់ឆ្នាំង
២៖ ស.ស.យ.ក ខេត្តបាត់ដំបង ៨-១ ស.យ.ស.ស ខេត្តពោធិ៍សាត់
៣៖ សៀមរាប អេហ្វស៊ី ០-១ កងរាជអាវុធហត្ថ ខេត្តកំពង់ធំ
៤៖ មន្ទីរ អយក ខេត្តកែប ៥-២ មន្ទីរ អយក ខេត្តកំពត
៥៖ សមាគមកីឡា ខេត្តព្រះវិហារ ២-៤ មន្ទីរ អយក ខេត្តត្បូងឃ្មុំ។

ការប្រកួតថ្ងៃនេះ គូឯករវាងក្រុមម្ចាស់ផ្ទះ មន្ទីរ អយក ខេត្តកំពង់ស្ពឺ យកបាន ៣ពិន្ទុបន្ថែមទៀត បន្ទាប់ពីលេងឈ្នះមន្ទីរ អយក ខេត្តកំពង់ឆ្នាំង នៅក្នុងលទ្ធផល ២-១ នៃវគ្គសន្សំពិន្ទុប្រចាំពូល ក ជាមួយគ្នា៕