(អាមេរិក)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei Technologies បានប្រកាសឱ្យដឹងថា នៅក្នុងឆ្នាំ២០២០ ខ្លួនទទួលបានប្រាក់ចំណូល និងចំណេញតិចតួច បើទោះបីជាមានការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិកក្ដី។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។

ក្រុមហ៊ុនយក្សចិនមួយនេះ ត្រូវបានប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដាក់ចូលក្នុងបញ្ជីខ្មៅនៃក្រុមហ៊ុនចិន ដោយបានហាមឃាត់ការលក់ឧបកេណ៍ទូរគមនាគមន៍ និងបច្ចេកវិទ្យា 5G កាលពីឆ្នាំ២០១៩ ហើយឥទ្ធិពលនេះក៏បានជះរហូតមកដល់ឆ្នាំ២០២០។

ក្រុមហ៊ុន Huawei មិនទាន់បានប្រកាសឱ្យដឹងជាផ្លូវការអំពីរបាយការណ៍ហិរញ្ញវត្ថុឡើង ដោយរំពឹងថា នឹងបង្ហាញនឹងក្នុងខែមីនាខាងមុខ។

គិតមកដល់ពេកនេះ Huawei បានតំឡើងស្ថានីយ 5G ចំនួន ៥០០០០កន្លែង នៅក្នុងប្រទេសឥណ្ឌូនេស៊ី និងគ្រោងបង្កើតក្នុងតំបន់ Ghana ខណៈដែលគិតមកដល់ពេលនេះ Huawei ចំណាយ ៤០ពាន់លានដុល្លារអាមេរិក ដើម្បីបង្កើតបច្ចេកវិទ្យា 5G។

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ លោក Ren Zhengfei បិតាស្ថាបនិក Huawei បានបង្ហាញក្ដីរំពឹងជាថ្មី ទៅលើលោកប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក ក្រែងអាចបន្ថយស្ថានការណ៍ឲ្យប្រសើរឡើងវិញរបស់ចិន និងអាមេរិក ជាពិសេសគឺក្រុមហ៊ុនចិនតែម្ដង៕